តំបន់ព្រៃពូជឈើគ្រញូងប្រមាណជាង៤០ហិចតា ត្រូវ​គេ​លូចដុត​

ខេត្តសៀមរាប ៖ តំបន់​ព្រៃ​ពូជ​ឈើគ្រញូង ដែលទើប និងដាំក្នុងអំឡុងឆ្នាំ២០១១ ត្រូវបានគេលួចដុតបំផ្លាញក្នុងបំណងវាទយកដីរដ្ឋ បណ្តាលឲ្យ ឆេះខូចខាត​កូនឈើ​គ្រូញូង និងឈើផ្សេងៗប្រមាណ៤០​ហិកតា​។

ហេតុការណ៍ឆាបឆេះនេះកើតឡើងនៅ​វេលា​ម៉ោង​១៦និង០០នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ រហូតដល់​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ស្ថិត​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ បានឲ្យដឹងថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​ពូជ​កូនឈើគ្រញូងនេះ បណ្តាល​ឲ្យ​ខូចខាត​ព្រៃឈើ​សរុប​ទាំងអស់​ប្រហែល​៤០​ហិកតា។ លោកបន្តថា ការពន្លត់នោះមានកម្លាំងរដ្ឋបាលព្រៃឈើនិងកម្លាំងយោធាភូមិភាគទី៤ ពន្លត់ដោយប្រើតែកម្លាំងបាយសុទ្ធ ព្រោះយើងគ្មានឡានទឹក។លោកបន្តថា ក្នុងហេតុការណ៍នោះ ​ប្រើប្រាស់​អា​ត្រាក់ទ័រ​ចំនួន​០២​គ្រឿង ភ្ជួរ​កាត់​ដោយ​ពុំបាន​ប្រី​ប្រាស់​ឡានទឹក​ឡើយ ហើយ​ព្រៃ​នោះ​កាលពី​ឆ្នាំមុន​ក៏​ធ្លាប់​ឆេះ​ដែរ​។លោកបន្ថែមថា មូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីជនអគតិលួចដុត ដើម្បីចង់មកវាទយកដីព្រៃរបស់រដ្ឋ។លោកបញ្ជាក់ថា ករណីនេះលោកនឹងស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។សូមបញ្ជាក់ថា ចំការព្រៃឈើគ្រញូងនេះមានដូចជាចំការឈើគ្រញូងធម្មជាតិ(ឈើធំៗ)និងក្រោយមកអាជ្ញាធរនិងពលរដ្ឋនាំគ្នាដាំឈើគ្រញូង ព្រោះជាឈើកម្រជិតផុតពូជ៕

អត្ថបទ៖ កុសល