BREAKING NEWS
Search

ត្រឡប់មកលើបណ្ដាញសង្គមវិញ Nayeon សមាជិក TWICE បានប្តូរម៉ូតសក់ថ្មីយ៉ាងស្អាត

ត្រឡប់មកលើបណ្ដាញសង្គមសារជាថ្មី តារាចម្រៀងស្រីរូបស្រស់ Nayeon សមាជិកក្រុមនារីដ៏ល្បី​ល្បាញក្នុង​ប្រ​ទេ​ស​កូរ៉េខាង​ត្បូ​ង ​​TWICE បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្ទីលម៉ូតសក់ថ្មីរបស់នាង តាមរយៈគណនី Instagram ផ្លូវការរបស់ក្រុម។

នៅក្នុងរូបភាពដែលបានបង្ហោះចូលក្នុង Story Instagram នោះ បានឃើញថា Nayeon បានផ្លាស់ប្តូរពណ៌សក់​ក្រម៉ៅ​បែ​កទៅជា​ព​ណ៌​​ប្រ​ផេះ ​មានឆ្កឹះពណ៌ហាយឡាយជាពណ៌សឆ្នូតវែងៗបន្តិចផងដែរ ស្រស់ស្អាតប្លែកភ្នែកសម្រាប់​ក្រុមអ្នកគាំទ្រ​របស់​នា​ង​តែ​ម្ដង​។

ទន្ទឹមនឹងនេះដែរ ក៏មានក្រុមអ្នកគាំទ្រមួយចំនួនជឿជាក់ថា TWICE អាចនឹងមានការវិលត្រឡប់មកវិញម្ដងទៀតជាមួយនឹងតន្រ្តីថ្មី ដែលត្រូវគេរំពឹងទុក នឹងផ្សព្វផ្សាយចេញនៅខែក្រោយនេះដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Poraman

ចុចអាន៖ ច្រើនសន្លឹកច្រើនស្ទាយ៍ពី Grace Kanklao ស្អាតណាស់ ហើយឃ្យូតគួរឲ្យស្រលាញ់ដូចកូនក្មេង

ចុចអាន៖  ទីបំផុត! Poster រឿងថ្មី Aff និង Tor លេចចេញជារូបរាងហើយ ត្រៀមតែថ្ងៃចាក់ផ្សាយប៉ុណ្ណោះ