ថវិកាសប្បុរសជន​ចូលរួម​ប្រយុទ្ធប្រឆាំង Covid-19 បានជាង ៨លានដុល្លារ​

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ថ្លែង​ថា ថវិកាសប្បុរជនចូលរួម​ប្រយុទ្ធ​ប្រឆាំង Covid-19 បានជាង ៨លានដុល្លារសហរដ្ឋអាមេរិកគិត​ត្រឹ​ម​ថ្ងៃទី២៥ ខែមីនាឆ្នាំ​២០២០​នេះ​​ ខណៈការ​ចូលរួម​ពីសប្បុរសជន​គឺនៅតែបន្ត​ ព្រោះការឆ្លង​រីករាយដាល​នៅ​មិនទាន់ថមថយ​នៅ​ឡើយ។

យ៉ាង​ណា​សម្តេច​បាន​បន្ថែម​ថា ថវិកាសប្បុរសជន​នៅ​មិនទាន់​ប្រើប្រាស់​នៅ​​​ឡើយ ដោយ​ប្រើប្រាស់​ថវិកាជាតិ ហើយបើថវិកា​នៅសល់​នឹងត្រូវបង្វែទៅ​​មន្ទីរពេទ្យ​គន្ធបុប្ផា​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០២០​​កម្ពុជា​បាន​ប្រកាសរក​ឃើញ​អ្នក​ឆ្លង​ Covid-19 ៩៣ នាក់ បានជាសះស្បើយ ៦នាក់៕