ថ្ងៃទី៥នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​​កើត​ឡើង​១១​លើក ស្លាប់​និង​របួស​មនុស្ស​១៨​នាក់​
BREAKING NEWS
Search

ថ្ងៃទី៥នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​​កើត​ឡើង​១១​លើក ស្លាប់​និង​របួស​មនុស្ស​១៨​នាក់​

ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៨​នាក់​(​ស្រី​២​នាក់​)​បាន​ស្លាប់ និង​របួសធ្ងន់​៧​នាក់ របួសស្រាល​៧​នាក់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​០៥ មិថុនា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១១​លើក។

គួរ​រំលឹក​ថា ​គ្រោះថ្នាក់ចរាចរណ៍​កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ មាន​មនុស្ស​៤​នាក់​(​ស្រី​២​នាក់​)​បាន​ស្លាប់ និង​របួសធ្ងន់​១០​នាក់​(​ស្រី​៥​នាក់​) និង​របួសស្រាល​១៥​នាក់​(​ស្រី​១៣​នាក់​) ដោយសារ​ប៉ះទង្គិច​ចំនួន១០​លើក បណ្ដាលឲ្យ​មនុស្ស​របួស​ និង​
ស្លាប់២៩នាក់៕
នាគព័ន្ធ
ប្រភព អគ្គ​ស្នងការនគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114