ថ្ងៃទី​១៤ ​ខែឧសភា​ សមត្ថកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន​២៦​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​៤១​នាក់
BREAKING NEWS
Search

ថ្ងៃទី​១៤ ​ខែឧសភា​ សមត្ថកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន​២៦​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​៤១​នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែលកម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ២៦​ករណី ឃាត់ ៤១​នាក់ (​ស្រី ១​នាក់​) វត្ថុតាង​ចាប់ យក​សរុប មេ​តំ​ហ្វេ​តា​មីន (Ice) ១២៩,១២​ក្រាម និង​៤២​កញ្ចប់​តូច អ៊ិ​ច​ស្តា​ស៊ី ២,៦៩​ក្រាម​។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ១៩​ករណី ឃាត់ ៣២​នាក់ (​ស្រី ១​នាក់​) និង​ប្រើប្រាស់ ៧​ករណី ឃាត់ ៩​នាក់ (​ស្រី ០​នាក់​) ។ អាវុធហត្ថ​៖ បង្ក្រាប​ជួញដូរ ៤​ករណី ឃាត់ ៧​នាក់ (​ស្រី ០​នាក់​) ។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ៩​នាក់ ជួញដូរ ០​នាក់​/៣២​នាក់ និង​ប្រើប្រាស់ ៩​នាក់​/៩​នាក់ ។​

លទ្ធផល​ខាងលើ​បង្ក្រាប​ដោយ ១០​អង្គភាព រួមមាន Police : ៨​អង្គភាព ១ / មន្ទីរ​៖ ជួញដូរ ៦​ករណី ឃាត់ ៨​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៩៧,១០​ក្រាម និង​អុ​ិ​ច​ស្តា​សុ​ី ២,៦៩​ក្រាម​។ ២ / បន្ទាយមានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣,១០​ក្រាម​។ ៣ / បាត់ដំបង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៤ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២,៣០​ក្រាម​។ ៥ / កំពង់ធំ​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,៣០​ក្រាម​។ ៦ / ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់​។ ៧ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៦,៨៨​ក្រាម​។ ៨ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៥​ករណី ឃាត់ ១១​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៣៧​កញ្ចប់​តូច​។​

PM : ៣​អង្គភាព ១ / កំពត​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៦,៤៩​ក្រាម​។ ២ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១២,៩៥​ក្រាម​។ ៣ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥​កញ្ចប់​តូច​។​

ដោយឡែក កាលពី​ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន សរុប 912​ករណី ឃាត់​មនុស្ស 1728​នាក់ ស្រី​105​នាក់ (​ជនបរទេស 27​នាក់ ស្រី 4​នាក់ មាន 4​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 538​ករណី ឃាត់ 977​នាក់​(​ស្រី 73​នាក់​) និង​ប្រើប្រាស់ 374​ករណី ឃាត់ 751​នាក់ (​ស្រី 32​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 34​ដីកា ឃាត់ 30​នាក់ (​ស្រី 1​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 90Kg 98,28g កញ្ឆា 269,80g និង​102782​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 13​គ្រឿង ម៉ូតូ 225​គ្រឿង ទូរស័ព្ទ 730​គ្រឿង ជញ្ជីង 46​គ្រឿង អាវុធខ្លី 1​ដើម និង អាវុធ​វែង 8​ដើម ។​

ការអនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប សរុប 4002​ករណី ឃាត់​មនុស្ស 7853​នាក់​(​ស្រី 495​នាក់​) (​ជនបរទេស 114​នាក់ ស្រី 18​នាក់ មាន​7​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 2472​ករណី ឃាត់ 4536​នាក់ (​ស្រី 366​នាក់​) និង​ប្រើប្រាស់ 1530​ករណី ឃាត់ 3317​នាក់ (​ស្រី 129​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 154​ដីកា ឃាត់ 141​នាក់ (​ស្រី 4​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 252Kg 796,0g និង 366​កញ្ចប់​តូច កញ្ឆា 180490​ដើម និង​225Kg 506,89​ក្រាម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 29​គ្រឿង ម៉ូតូ 882​គ្រឿង ទូរស័ព្ទ 2673​គ្រឿង ជញ្ជីង 174​គ្រឿង អាវុធខ្លី 4​ដើម និង អាវុធ​វែង 16​ដើម។

សូម​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​ទូទាំងប្រទេស​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន សរុប​ប្រមាណ 9806​ករណី ឃាត់​មនុស្ស 20489​នាក់ ស្រី​1353​នាក់ (​ជនបរទេស 447​នាក់ ស្រី 72​នាក់ មាន 15​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 5815​ករណី ឃាត់ 10831​នាក់ (​ស្រី 899​នាក់​) និង​ប្រើប្រាស់ 3991​ករណី ឃាត់ 9451​នាក់ (​ស្រី 454​នាក់​) ។​

អនុវត្ដ​ន៍​ដីកា​៖ 332​ដីកា ឃាត់ 325​នាក់​(​ស្រី 11​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 750​គីឡូ 701,11​ក្រាម កញ្ឆា​ក្រៀម 102​គីឡូ 859​ក្រាម និង 98599​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 72​គ្រឿង ម៉ូតូ 2653​គ្រឿង ទូរស័ព្ទ 7041​គ្រឿង ជញ្ជីង 398​គ្រឿង អាវុធខ្លី 11​ដើម អាវុធ​វែង 11​ដើម លុយ​ខ្មែរ 98682400​រៀល លុយ​អាមេរិក 128822​ដុល្លារ លុយ​ថៃ 81570​បាត និង​លុយ​វៀតណាម 16578000​ដុង ។ ច​លនៈ​និង​អចលនៈទ្រព្យ ស្នើសុំ​បង្កក ចំនួន 2​កន្លែង ផ្ទះ 1​កន្លែង​នៅ​ភ្នំពេញ និង​ដី​ផ្ទះ 1​កន្លែង​នៅ​កំពង់ស្ពឺ៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114