ថ្ងៃទី​២២​ខែឧសភា​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​៣១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​៥៧​នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ៣១​ករណី ឃាត់ ៥៧​នាក់ (​ស្រី ២​នាក់​) វត្ថុតាង​ចាប់ យក​សរុប មេ​តំ​ហ្វេ​តា​មីន (Ice) ៣០២៩,៨១​ក្រាម និង​២៥​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (Wy) ២,៧៦​ក្រាម មេ​តំ​ហ្វេ​តា​មីន (Ice) ១៧,៥០​ក្រាម ។

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប ជួញដូរ ២១​ករណី ឃាត់ ៣៩​នាក់ (​ស្រី ២​នាក់​) និង​ប្រើប្រាស់ ១០​ករណី ឃាត់ ១៨​នាក់ (​ស្រី ០​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ ដីកា ១​ករណី ចាប់​ជនសង្ស័យ ១​នាក់ ។ អាវុធហត្ថ​៖ បង្ក្រាប​ជួញដូរ ៣​ករណី ឃាត់ ៦​នាក់ (​ស្រី ០​នាក់​) ។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ១៨​នាក់ ជួញដូរ ០​នាក់​/៣៩​នាក់ និង​ប្រើប្រាស់ ១៨​នាក់​/១៨​នាក់ ។​

លទ្ធផល​ខាងលើ​បង្ក្រាប​ដោយ ១១​អង្គភាព រួមមាន Police : ៨​អង្គភាព ១ / មន្ទីរ​៖ ជួញដូរ ៥​ករណី ឃាត់ ៧​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២៨៥៧,៣៣​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី ១៧,៥០​ក្រាម​។ ២ / បន្ទាយមានជ័យ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៣​នាក់​។ ៣ / បាត់ដំបង​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ១៣,៩៦​ក្រាម និង​Wy ២,៧៦​ក្រាម​។ ៤ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១៣,៧១​ក្រាម​។ ៥ / កំពង់ស្ពឺ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៦ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ២៥,៩៧​ក្រាម​។ ៧ / ស្វាយរៀង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៨ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៩​ករណី ឃាត់ ១៦​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ២៥​កញ្ចប់​តូច​។

PM : ៣​អង្គភាព ១ / ព្រៃវែង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,៨៧​ក្រាម​។ ២ / រត​នះ​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១៦,០៩​ក្រាម​។ ៣ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១០១,៨៨​ក្រាម​។​

ដោយឡែក កាលពី​ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន សរុប 912​ករណី ឃាត់​មនុស្ស 1728​នាក់ ស្រី​105​នាក់ (​ជនបរទេស 27​នាក់ ស្រី 4​នាក់ មាន 4​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 538​ករណី ឃាត់ 977​នាក់​(​ស្រី 73​នាក់​) និង​ប្រើប្រាស់ 374​ករណី ឃាត់ 751​នាក់ (​ស្រី 32​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 34​ដីកា ឃាត់ 30​នាក់ (​ស្រី 1​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 90Kg 98,28g កញ្ឆា 269,80g និង​102782​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 13​គ្រឿង ម៉ូតូ 225​គ្រឿង ទូរស័ព្ទ 730​គ្រឿង ជញ្ជីង 46​គ្រឿង អាវុធខ្លី 1​ដើម និង អាវុធ​វែង 8​ដើម ។​
ការអនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប សរុប 4262​ករណី ឃាត់​មនុស្ស 8387​នាក់​(​ស្រី 537​នាក់​) (​ជនបរទេស 114​នាក់ ស្រី 18​នាក់ មាន​7​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 2655​ករណី ឃាត់ 4935​នាក់ (​ស្រី 405​នាក់​) និង​ប្រើប្រាស់ 1607​ករណី ឃាត់ 3452​នាក់ (​ស្រី 132​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 160​ដីកា ឃាត់ 147​នាក់ (​ស្រី 4​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 256Kg 916,43g និង 605​កញ្ចប់​តូច កញ្ឆា 180490​ដើម និង​225Kg 506,89​ក្រាម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 29​គ្រឿង ម៉ូតូ 882​គ្រឿង ទូរស័ព្ទ 2673​គ្រឿង ជញ្ជីង 174​គ្រឿង អាវុធខ្លី 4​ដើម និង អាវុធ​វែង 16​ដើម ។​

សូមបញ្ជាក់​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​ទូទាំងប្រទេស​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន សរុប​ប្រមាណ 9806​ករណី ឃាត់​មនុស្ស 20489​នាក់ ស្រី​1353​នាក់ (​ជនបរទេស 447​នាក់ ស្រី 72​នាក់ មាន 15​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 5815​ករណី ឃាត់ 10831​នាក់ (​ស្រី 899​នាក់​) និង​ប្រើប្រាស់ 3991​ករណី ឃាត់ 9451​នាក់ (​ស្រី 454​នាក់​) ។​

អនុវត្ដ​ន៍​ដីកា​៖ 332​ដីកា ឃាត់ 325​នាក់​(​ស្រី 11​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 750​គីឡូ 701,11​ក្រាម កញ្ឆា​ក្រៀម 102​គីឡូ 859​ក្រាម និង 98599​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 72​គ្រឿង ម៉ូតូ 2653​គ្រឿង ទូរស័ព្ទ 7041​គ្រឿង ជញ្ជីង 398​គ្រឿង អាវុធខ្លី 11​ដើម អាវុធ​វែង 11​ដើម លុយ​ខ្មែរ 98682400​រៀល លុយ​អាមេរិក 128822​ដុល្លារ លុយ​ថៃ 81570​បាត និង​លុយ​វៀតណាម 16578000​ដុង ។ ច​លនៈ​និង​អចលនៈទ្រព្យ ស្នើសុំ​បង្កក ចំនួន 2​កន្លែង ផ្ទះ 1​កន្លែង​នៅ​ភ្នំពេញ និង​ដី​ផ្ទះ 1​កន្លែង​នៅ​កំពង់ស្ពឺ៕
​រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114