ថ្ងៃទី​២២ ឧសភា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​៩​លើក សម្លាប់​មនុស្ស​៥​នាក់ របួស​១៩​នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​១០​នាក់​(​ស្រី​៣​នាក់​) ស្រាល​៩​នាក់​(​ស្រី​៣​នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ ។

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២២ ឧសភា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៤​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៩​លើក៕

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី​ ២១ ខែឧសភា ឆ្នាំ២០២០ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​៨​លើក​ស្លាប់​៤នាក់​របួសធ្ងន់​ស្រាល៥នាក់៕
នាគព័ន្ធ
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114