ថ្ងៃទី​២​ខែមេសា​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​៣០​ករណី​ឃាត់​ជនសង្ស័យ​៥៣​នាក់​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ៣០​ករណី ឃាត់​៥៣ នាក់ (​ស្រី ៣​នាក់​) វត្ថុតាង​ចាប់យក​សរុប មេ​តំ​ហ្វេ​តា​មីន (Ice) ២១,៣៣​ក្រាម និង​១០​កញ្ចប់​តូច កេ​តា​មីន ០,៧៤​ក្រាម អ៊ិ​ច​ស្តា​ស៊ី ៥,១៥​ក្រាម ។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ១៦​ករណី ឃាត់ ២៧​នាក់ (​ស្រី ៣​នាក់​) និង​ប្រើប្រាស់ ១៤​ករណី ឃាត់ ២៦​នាក់ (​ស្រី ០​នាក់​) ។ អាវុធហត្ថ​៖ បង្ក្រាប​ជួញដូរ ៣​ករណី ឃាត់ ៨​នាក់ (​ស្រី ០​នាក់​) ។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ២៦​នាក់ ជួញដូរ ០​នាក់​/២៧​នាក់ និង​ប្រើប្រាស់ ២៦​នាក់​/២៦​នាក់ ។​

លទ្ធផល​ខាងលើ​បង្ក្រាប​ដោយ ១០​អង្គភាព រួមមាន Police : ៩​អង្គភាព ១ / មន្ទីរ​៖ ជួញដូរ ៨​ករណី ឃាត់ ១២​នាក់ ប្រើប្រាស់ ៦​ករណី ឃាត់ ៩​នាក់ ចាប់យក​Ice ១៧,៨៧​ក្រាម កេ​តា​មីន ០,៧៤​ក្រាម និង​អ៊ិ​ច​ស្តា​ស៊ី ៥,១៥​ក្រាម​។ ២ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១,៧៣​ក្រាម​។ ៣ / កណ្ដាល​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,០៣​ក្រាម​។ ៤ / ក្រចេះ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។ ៥ / មណ្ឌល​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៥​កញ្ចប់​តូច​។ ៦ / ព្រៃវែង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៥​នាក់​។ ៧ / ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៨ / ស្ទឹងត្រែង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,២០​ក្រាម​។ ៩ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / ក្រចេះ​៖ ជួញដូរ ២​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ០,៧២​ក្រាម​។ ២ / ព្រះវិហារ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,៧៨​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន សរុប 2565​ករណី ឃាត់​មនុស្ស 5152​នាក់​(​ស្រី 307​នាក់​) (​ជនបរទេស 55​នាក់ ស្រី​6​នាក់ មាន​6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 1561​ករណី ឃាត់ 2932​នាក់ (​ស្រី 229​នាក់​) និង​ប្រើប្រាស់ 1004​ករណី ឃាត់ 2220​នាក់ (​ស្រី 78​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 101​ដីកា ឃាត់ 94​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 79Kg 903,13g និង​958​កញ្ចប់​តូច កញ្ឆា 16499​ដើម និង​54Kg 73,24​ក្រាម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 19​គ្រឿង ម៉ូតូ 436​គ្រឿង ទូរស័ព្ទ 1242​គ្រឿង ជញ្ជីង 79​គ្រឿង អាវុធខ្លី 3​ដើម និង អាវុធ​វែង 4​ដើម ។​

កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន សរុប 983​ករណី ឃាត់​មនុស្ស 1979​នាក់ ស្រី​135​នាក់ (​ជនបរទេស 24​នាក់ ស្រី 0​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 595​ករណី ឃាត់ 1083​នាក់ (​ស្រី 96​នាក់​) និង​ប្រើប្រាស់ 388​ករណី ឃាត់ 896​នាក់ (​ស្រី 39​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 37​ដីកា ឃាត់ 34​នាក់ (​ស្រី 1​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 35Kg 977,57g កញ្ឆា 54Kg 43,44g និង​6311​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 10​គ្រឿង ម៉ូតូ 239​គ្រឿង ទូរស័ព្ទ 675​គ្រឿង ជញ្ជីង 40​គ្រឿង អាវុធខ្លី 1​ដើម និង អាវុធ​វែង 4​ដើម ។​

សូមបញ្ជាក់​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​ទូទាំងប្រទេស​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន សរុប​ប្រមាណ 9806​ករណី ឃាត់​មនុស្ស 20489​នាក់ ស្រី​1353​នាក់ (​ជនបរទេស 447​នាក់ ស្រី 72​នាក់ មាន 15​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 5815​ករណី ឃាត់ 10831​នាក់ (​ស្រី 899​នាក់​) និង​ប្រើប្រាស់ 3991​ករណី ឃាត់ 9451​នាក់ (​ស្រី 454​នាក់​) ។​
អនុវត្ដ​ន៍​ដីកា​៖ 332​ដីកា ឃាត់ 325​នាក់​(​ស្រី 11​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 750​គីឡូ 701,11​ក្រាម កញ្ឆា​ក្រៀម 102​គីឡូ 859​ក្រាម និង 98599​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 72​គ្រឿង ម៉ូតូ 2653​គ្រឿង ទូរស័ព្ទ 7041​គ្រឿង ជញ្ជីង 398​គ្រឿង អាវុធខ្លី 11​ដើម អាវុធ​វែង 11​ដើម លុយ​ខ្មែរ 98682400​រៀល លុយ​អាមេរិក 128822​ដុល្លារ លុយ​ថៃ 81570​បាត និង​លុយ​វៀតណាម 16578000​ដុង ។ ច​លនៈ​និង​អចលនៈទ្រព្យ ស្នើសុំ​បង្កក ចំនួន 2​កន្លែង ផ្ទះ 1​កន្លែង​នៅ​ភ្នំពេញ និង​ដី​ផ្ទះ 1​កន្លែង​នៅ​កំពង់ស្ពឺ ៕
​រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114