ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​ពិធី​ហូប​អំបុក​ខ្មែរ “​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​”

ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិធី​ហូប​អំបុក​ខ្មែរ “​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​” នា​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ ដើម្បី​បង្ហាញ​ពី​ការរួបរួម​សាមគ្គី​ជា​កម្លាំង ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​ជ្រោង​ទង់​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជាតិ​។ ៩​វិច្ឆិកា គឺជា​ថ្ងៃ​ដែល​ប្រទេស​យើង ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ជា​ថ្ងៃបុណ្យ​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ​។

ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​នគរ​រួបរួមសាមគ្គី​គាំទ្រ​រាល់​វិធានការ​ផ្លូវច្បាប់​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ប្រឆាំង​ដាច់ខាត​នូវ​ទង្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ រដ្ឋប្រហារ​ដូរ​របបរាជានិយម និង​រដ្ឋប្រហារ​ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​សំណាក់​មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី និង​គូកន។ ៩​វិច្ឆិកា​ប្រជារាស្ត្រ​ខ្មែរ​សូម​ចូលរួម​អបអរសាទរ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិខ្មែរ និង​ចូលរួម​ពិធី​ទទួលទាន​អំបុក​ខ្មែរ ដើម្បី​ថែរក្សា​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​ឲ្យ​បាន​ឋិតថេរ​គង់​វង់​ជាដាច់ខាត​។ ដូច្នេះ ស្មារតី​៩​វិច្ឆិកា គឺ ការពារជាតិ សាសនា ព្រះមហាក្សត្រ​របស់​យើង។

ម្យ៉ាងវិញទៀត ការរៀបចំ​ពិធី​នេះ ក៏មាន​គោលបំណង​ក្រើនរំលឹក ការយល់ដឹង​អំពី​ប្រវត្តិ និង​សកម្មភាព​អកអំបុក ដើម្បី​ចូលរួម​ថែរក្សា​កេរដំណែល​ដូនតា ដែល​បាន​បន្សល់​ទុក​ឲ្យ​បាន​គង់វង្ស​ល្អ ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ បានឃើញ និង​បាន​ដឹង​គ្រប់ៗ​គ្នា​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114