ថ្នាំញៀន​ជា​ច្រើន និង​ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់​ដំបង វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បួរ​ ដែល​មាន​លោក​វរសេនីយ៍ទោ សារ៉េត វិ​សេដ្ឋ ជា​អធិការ​នគរបាល​ស្រុក​ បាន​ដឹកនាំ​ការ​បង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​លើក ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយមាន​ការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ លោក​នួន សាន ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ក៏​ដូច​មតិ​ណែនាំ​របស់​លោក​ឧត្ដមសេនីយ៍​ត្រី កុយ ហៀ​ង​ស្នង​ការ​រង​ផែន​ការងារ​គ្រឿងញៀន ចំណុច​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី២២​ឧសភា កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ​​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បួរ​ ដែល​មាន​ លោក​វរសេនីយ៍ទោ សារ៉េត វិ​សេដ្ឋ ជា​អធិការ​នគរបាល​ស្រុក​ បាន​ដឹកនាំ​ឲ្យ​មាន​ការ​បង្ក្រាប​ក​រ​ណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​លើក ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់។

ជនសង្ស័យ​ទាំងពីរ​នាក់​រួមមាន ៖
១-​ឈ្មោះ ហេង សុគា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិអូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត បាត់​ដំបង។​
២-​ឈ្មោះ ធឹ​ម ច​ន្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល ​ស្ថិត​ក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត បាត់​ដំបង។​

ចំពោះ​វត្ថុតាង​ដក​ហូត​បានរួម​មាន ៖
១-​ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា​ចំនួន​០៤​ថង់ និង​ចំនួន​០៣​កញ្ចប់ ( ០១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច )​សង្ស័យ​ជា​សារធាតុ​ញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​ICE។
២-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ដែល​ចាក់​ចូល​ក្នុង​ទឹក​ក្នុង​ផ្តិល​មួយ​ចំនួន សង្ស័យ​ជា​សារធាតុ​ញៀន។​
៣-​ទឹក​ដែល​ចាក់​ម្សៅ​ក្រាម​ពណ៌​ស​ចូល ​ក្នុងនោះ​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​កន្លះ​ធុង។​
៤-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០២​គ្រឿង។​
៥-​ទូរសព្ទ ​ចំនួន​០២​គ្រឿង។​
៦-​ប្រាក់​រៀល​ចំនួន ៣ ៥០០ ០០០ ​រៀល​( បី​លាន​ប្រាំ​សែន​រៀល )។
៧-​សម្ភារៈ​ប្រើប្រាស់ និង​ច្រក​គ្រឿងញៀន មួយ​ចំនួន។​

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ ពួកគេ​ទទួល​ស្គាល់​ថា ពិតជា​បាន​ប្រព្រឹត្តិ​ករណី​គ្រឿងញៀន​ដូច​ខាង​លើ​នេះ​មែន​។​

​ជនសង្ស័យ​ទាំង​០២​នាក់ កម្លាំង​នគរបាល​ស្រុក​ បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ ៩ កន្លែង អាច​ទៅ​រក​សេវា​ឆៀក​​រថយន្តបាន មិន​បាច់​ចំណាយ​លុយ​មក​ភ្នំពេញ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114