ព័ត៍មានទាន់​ហេតុការណ៏
Search

ទស្សនាទិដ្ឋភាព​ដ៏រន្ធត់​ នៃ​ការបាក់រលំអគារសាលា​ឆាន់​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​រ​ងរបួសនៅខេត្តសៀមរាប

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា គិតមកដល់ម៉ោង៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្ស ១៦នាក់ហើយ​ត្រូវបានជួយ​សង្គ្រោះ​ចេញ​ពី​គំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់នៅវត្តប្រាសាទគោកចក សង្កាត់​គោកចក ក្រុងសៀមរាប ក្នុងនោះ៣នាក់បានស្លាប់បាត់បង់ជីវិតហើយពេលនេះ​សមត្ថកិច្ចចម្រុះ​កំពុង​កាយបេតុងចេញបន្ថែមទៀត។

សូមជម្រាបផងដែរថា ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩​នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រគុណ​២០ម៉ែត្រ​ដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចកក្រុងសៀមរាប ខេត្ត​សៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។អាជ្ញាធរខេត្តបានបញ្ជាក់ឲ្យដឹងថា រហូតមក​ដល់​ពេលនេះកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ហើយយកបានមនុស្សចេញពីគំនរសាលាឆាន់៕

អត្ថបទ៖ កុសល