ព័ត៍មានទាន់​ហេតុការណ៏
Search

ទាយលេង តើប្រទេស​ណាសម្បូរ​សប្បុរសជន​​​ចូលចិត្ត​បរិច្ចាគច្រើនជាងគេ?

ការ​សង្កេត​មួយ​​រក​ឃើញថា ​ប្រទេស​ចំនួន​៥​ទទួលបាន​​ចំណាត់​ថ្នាក់​កំពូល​លើការមិនរើសអើងនិង​ចូលចិត្តបរិច្ចាគ​ប្រាក់ព្រមទំាង​ទទួលយក​ការងារ​​ស្ម័គ្រ​ចិត្ត។

១ ប្រទេសMYANMAR
ប្រទេសMYANMAR ​ជា​ប្រទេស​ដែល​មាន​សប្បុរសធម៌​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ដោយ​ការ​លើក​ឡើង​ថា​ ប្រជាជន​ពួក​គេ​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា ទំនោរ​របស់​ប្រទេស​នេះ​គឺ ៩១%​នៃ​ប្រជាជន៥៣ភាគរយបាន​ផ្តល់​ប្រាក់​ដល់​មូលនិធី សប្បុរសធម៌ និង​ ៥១%ទៀត​បាន​ចូល​រួម​ការងារ​ស្ម័គ្រ​ចិត្ត។

២ ប្រទេសINDONESIA
ប្រទេសINDONESIA ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែន​ទែន​ចំពោះ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត។ ជា​ពិសេស​ការ​បរិច្ចាគ​របស់​ប្រជាជន​ទាំង​មូល​បាន​ជំរុញ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វា​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​នៃ​សេដ្ឋកិច្ច​ធំ​បំផុត​របស់ G20 សម្រាប់​ឆ្នាំ ២០១៧ ។

៣ ប្រទេសKENIA
ប្រទេសKENIA ជា​ប្រទេស​ទី៣​ ដែល​មាន​ភាព​​រីក​ចម្រើន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ភាព​ជាសប្បុរស​ធម៌​លើការស្រង់មតិនៅ​​ឆ្នាំ ២០១៧។ ទោះ​បី​ជាប្រជាជាតិ​ដែល​​ជួប​បញ្ហា​ច្រើន​ តែ​នៅ​មាន​ប្រជាជន​ចិត្ត​សប្បុរស​ច្រើនដដែល។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ ​ពួក​គេ​បាន​ទទួល​ជួយ​មនុស្ស​ចម្លែកៗ ដល់​ទៅ​៥២% ទៅ ៦០%។

៤ ប្រទេសNEW ZEALAND
យើង​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​ប្រទេស​មួយ​នេះ​ហើយ​ពី​សម្រស់​ដ៏​ស្រស់​ត្រកាល ល្បីល្បាញ។ លើស​ពី​នេះ​ទៀត​ប្រទេស​មួយ​នេះ​ក៏​បាន​ទទួល​តំណែង​លេខ៤ ​ក្នុង​តារាង​ប្រជាជាតិ​ដែលនិយមធ្វើសកម្មភាព​សប្បុរស​ធម៌​ជា​និច្ច។

សហរដ្ឋអាមេរិក
គួរ​ឱ្យ​សោកស្ដាយ​មែន​ទែន ​ដែល​ប្រទេស​មហាអំណាច​ដ៏ធំមួយនេះ ស្ថិត​លំដាប់​លេខរៀង​ទាបជាងគេ ទៅវិញ​លើផ្នែកមនុស្សធម៌។​ សហរដ្ឋ​អាមេរិក ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៥ សម្រាប់​ឆ្នាំ ២០១៧ នេះ​ ជាចំណាត់​ថ្នាក់​ទាប​បំផុត​ចាប់​តាំង​ពី​កំណត់​ត្រា​​បាន​ត្រូវគេ​ចាប់​ផ្តើមធ្វើ​ឡើង​​ក្នុង​ឆ្នាំ ២០១១ ។

 

សន ផានិត​