ទារក​ទើប​នឹងកើត ​ដេក​យំ​ទាល់តែ​ស្លាប់​ សង្ស័យ​ម្តាយ​សម្រាល​ទុកចោល​ដល់​ដាច់ខ្យល់
BREAKING NEWS
Search

ទារក​ទើប​នឹងកើត ​ដេក​យំ​ទាល់តែ​ស្លាប់​ សង្ស័យ​ម្តាយ​សម្រាល​ទុកចោល​ដល់​ដាច់ខ្យល់

ភ្នំ​ពេ​ញ ៖ ទារក​ទើប​សម្រាល​ភ្លាមៗ ​បាន​ស្រែកយំ​រហូតដល់​ដាច់ខ្យល់​ស្លាប់​ ក្នុង​បន្ទប់ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ បាន​ប្រាប់​កម្ពុជាថ្មី​ថា​ នៅ​រសៀល​ថ្ងៃទី​៩​ខែឧសភា​នេះ​ នៅ​ចំណុច​បន្ទប់ទឹក​ផ្សារ​ឯកជន​ថ្មី​ មួយ​កន្លែង​នៅជាប់​អាហារដ្ឋាន​មួយ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ឮ​សម្លេង​ទារក​ស្រែកយំ​ង៉ា​ហើយ​បាត់​ឈឹង​ ធ្វើ​ឲ្យ​អ្នក​ទៅ​ទិញ​ឥ​វ៉ាន់​នាំគ្នា​ចូល​មើល ​ស្រាប់តែ​ប្រទះឃើញ​ទារក​ដេក​ស្លាប់​ក្នុង​ឡា​បូ​លាង​សំអាត​ដៃ​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ទារក​នេះ​ ទើប​និង​សម្រាល​ភ្លាមៗ​ ហើយ​ម្តាយ​ទុកចោល​រហូតដល់​ស្លាប់​។​ទោះជា​យ៉ាងណា​ក៏​ពេលនេះ​នគរបាល​កំពុង​ធ្វើ​កោសល្យវិច័​យ​ទៅលើ​សព​ទារក​។ ប៉ុន្តែ​ពុំមាន​ឃើញ​ស្លាកស្នាម​ក្នុង​រឿង​ឃាតកម្ម​នោះ​ឡើយ​។ អាច​ម្តាយ​ឈឺពោះ​ចូល​បត់ជើង​រួច​សម្រាល​ហើយ​ទុកចោល​រហូតដល់​ស្លាប់​។​ សព​ទារក​ត្រូវ​បាន​ដឹក​យក​មក​តម្កល់​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ​នា​រសៀល​នេះដែរ។

ដោយឡែក​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ទារក​នេះ​ពេល​កើតមក​នៅ​រស់​ព្រោះ​ឮ​សម្លេង​ស្រែកយំ​បាន​បន្តិច​ក៏​ស្ងាត់​ទៅ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114