ព័ត៍មានទាន់​ហេតុការណ៏
Search

ទិញ​ថ្នាំញៀន ពី​ស្វាយប៉ាក​មក​ចែកចាយ នៅ​ថ្ងៃបុណ្យ​អុំទូក ត្រូវ​ប៉ូលិស​មូលដ្ឋាន​ចាប់ខ្លួន​៥​នាក់​

កណ្តាល​ ៖ យុវជន​ខ្មែរ​ក្មេងៗ​ចំនួន​៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល មូលដ្ឋាន​ចាប់ខ្លួន​ពី​បទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ កាលពី​អំឡុង​ថ្ងៃបុណ្យ​អុំទូក​ថ្ងៃ​ទី​២ នៅវេលា​ព្រលប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ នៅ​ចំណុច ទំនប់​បឹង​ជោ ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ​
ខេត្តកណ្តាល​។

ក្រុម​បុរស​ទាំង​០៥​នាក់ ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ខាងលើ ១. ឈ្មោះ អ៊ុន រី​សាន់ ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជនជាតិ​ខ្មែរ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ២. ឈ្មោះ សៀង តុលា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ៣. ឈ្មោះ ហ៊ិ​ន សេង​ហាវ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ៤. ឈ្មោះ ជា វាសនា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ៥. ឈ្មោះ សៀង ភា​រុណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន ជាតិខ្មែរ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

លោក វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​មានប្រសាសន៍ថា ការចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​ធ្វើឡើង បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​របស់​លោក​ថា គាត់​ប្រទះឃើញ​ក្មេងស្ទាវ​មួយក្រុម​(​ជន​
​សង្ស័យ​ខាងលើ​) បាន​កំពុង​ធ្វើ​សកម្មភាព​តែ​ចែកចាយ​(​លក់​)​ថ្នាំញៀន​។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​របស់​លោក​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ឃុំ​កោះ​ចិន បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​ឃើញ​បុរស​មួយ​ក្រុម​គួរ​ឲ្យ​សង្ស័យ​ក៏បាន​ឃាត់​ត្រួតពិនិត្យ ក៏​ប្រទះឃើញ​មាន​ម្ស៉ៅ​ក្រាម​ស​ថ្លា ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​តូច ដែល​ជន​ស​ង្ស័យ័បាន​ទម្លាក់​ចោល​នៅក្បែរនោះ​ទើប​ឈានទៅ​ចាប់​ឃាត់ខ្លួន​ពួកគេ​តែម្តង និង​ចាប់​យក​វត្ថុតាង​បាន​ដូចខាងលើ ថ្នាំញៀន​៤​កញ្ចប់ ​រួម​ម៉ូតូ​២​គ្រឿង ម៉ាក​ZoomerX និង​ម៉ាក Honda dream និង ទូរស័ព្ទ​៤​គ្រឿង ដែល​ពួកគេ​បាន​ប្រើប្រាស់​ធ្វើ​សកម្មភាព​ល្មើសច្បាប់ និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ មុន​ពេល​បញ្ជូន​ទៅ​តុលាការ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស័យ​បាន​សារភាព​ថា ថ្នាំញៀន​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​និង ដកហូត​បា ទាំង​០៤​កញ្ចប់​នេះ​ពិតជា​ថ្នាំញៀន​ ដែល​ក្រុម​ខ្លួន​បាន​ទិញ​មកពី​ម្តុំ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ​ដើម្បី​យកមក​ទុក​ចែកចាយ​គ្នា​ប្រើប្រាស់​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114