BREAKING NEWS
Search

ទិញ​ផ្ទះ​ និង​ដី ​មិនទាន់​បាន​រស់នៅ​ផង ​​​ត្រូវ​ភ្លើង​ឆេះ​ហ្មត់

បន្ទាយមានជ័យ​ ៖ ​ផ្ទះ​១​ខ្នង​ទំហំ​បណ្ដោយ​៤​ម៉ែត្រ​ និង​ទទឹង​៣​ម៉ែត្រ ​សាងសង់​ពី​ឈើ​ប្រក់​ស័ង្កសី សង់​ផ្ទាល់​ដី​ម្ចាស់ផ្ទះ​ទិញ​មិនទាន់​បាន​មក​រស់នៅ​ផង​ ស្រាប់តែ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​គ្មាន​សល់​នៅ​វេលា​ម៉ោង​១១​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៧​ នៅ​ត្រង់​ចំណុច​ភូមិ​ចំណោម​លិច ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោក​អនុសេនីយ៍ឯក ងួន ភិរម្យ មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ សិទ្ធ ភេទ​ស្រី អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ។

លោក​អនុសេនីយ៍ឯក ងួន ភិរម្យ​បាន​បញ្ជាក់​ទៀត​ថា ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ​ម្ចាស់ផ្ទះ​ ទើប​មក​ទិញ​ផ្ទះ​និង​ដី​ហើយ​មិនទាន់​បានរស់នៅ និង​ចុះបញ្ជី​ស្នាក់នៅ​ក្នុងភូមិ​នៅឡើយ​ទេ ​ស្រាប់តែ​ផ្ទះ​ឆេះ​អស់​តែម្តង​។

លោក​អនុសេនីយ៍ឯក ងួន ភិរម្យ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ករណីនេះ​ឆេះ​ផ្ទះ​នេះ​សម្ភារៈ​ក្នុងផ្ទះ​គ្មាន​មានតែ​សំបក​ផ្ទះ​ទទេ​​ ហើយ​បើតាម​ការ​សន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​គឺមាន​មនុស្ស​លួច​ដុត ព្រោះ​ផ្ទះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ ហើយ​គ្មាន​ភ្លើង​អគ្គិសនី​ទៀតផង។

ករណី​ឆេះ​ផ្ទះ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​តាម​ចាប់​អ្នក​ដុត​យកមក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114