ព័ត៍មានទាន់​ហេតុការណ៏
Search

មកមើលទិដ្ឋភាព​ដ៏​សោកសង្រេងក្នុង​ពន្ធនាគារ IS ​ប្រទេស ស៊ី​រី

នៅ​ខាងក្រោយ​ទ្វារ​ដែក បន្ទប់​គឺមាន​ផ្ទុក​អ្នកទោស​ច្រើន​កកកុញ​ក្នុង​ឈុត​ពណ៌​ទឹកក្រូច​ដេក​ក្បាល​ទល់​ជើង​នៅ​ពាសពេញ​សឹងតែ​រក​កន្លែង​ទំនេរ​គ្មាន​។​

ក្រុម​របស់​ភ្នាក់ងារ​សារព័ត៌មាន AFP ត្រូវបាន​អនុញ្ញាត​ដ៏​កម្រ​ឲ្យ​ចូលទៅ​កាន់​កន្លែង​ឃុំឃាំង​ដ៏​ចង្អៀត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ដែលជា​កន្លែង​កងកម្លាំង​ឃើ​ដ​កំពុង​ឃុំឃាំង​ជនសង្ស័យ​ក្រុម​រដ្ឋ​ឥស្លាម (IS)​។​

បុរស​ទាំង​នោះបាន​ជាប់​នៅក្នុង​ពន្ធនាគារ​ដ៏​កខ្វក់​ដូចជា​នៅ Hasakeh ជាដើម​។​
​ដោយមាន​អ្នកទោស​ចំនួន​៥,០០០​នាក់​ដូចជា​ជនជាតិ​ស៊ី​រី អ៊ីរ៉ាក់ អង់គ្លេស បារាំង​និង​អាល្លឺម៉ង់​ផងដែរ​នោះ​, ពន្ធនាគារ​នេះ​កំពុង​ពោរពេញ​ទៅដោយ​កងទ័ព​របស់​ក្រុម​ជី​ហាដ​អន្តរជាតិ​ដែល​ពួក IS បានដាក់​ពង្រាយ​កាលពី​៥​ឆ្នាំមុន​។​

ក្រុម​នេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​រីក​រាលដាល​ក្នុង​ទឹកដី​នេះ​នៅពេល​ខ្លួន​គ្រប់គ្រង​ទឹកដី​អ៊ីរ៉ាក់​និង​ស៊ី​រី​ដែល​រួមមាន​ដូចជា​ការសម្លាប់​រង្គាល ការចាប់រំលោភ ការយក​ធ្វើជា​ទាសករ​និង​ការធ្វើ​ទារុណកម្ម​ដែល​ភាគច្រើន​ត្រូវបាន​ថត​សម្រាប់​ការឃោសនា​។​

អ្នកជាប់ឃុំឃាំង​មួយចំនួន​គឺជា​ក្មេង​ជំទង់​ហើយ​ពួកគេ​ទាំងអស់​មិនបាន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ​សូម្បី​តែម្តង​ក្នុង​មួយខែ​ឬ​ច្រើនជាង​នេះ​ក៏ដោយ​។​

ពូក​ស្នោ​ពណ៌​ប្រផេះ​បានដាក់​ត្រួត​លើ​កម្រាល​ដ៏​ត្រជាក់​ខណៈ​មានតែ​ជ្រុង​មួយ​ប៉ុណ្ណោះ​នៃ​គុក ដែល​ត្រូវបាន​ប្រើ​ជា​បង្គន់​ដោយមាន​ជញ្ជាំង​ពាក់កណ្តាល​។​ ក្លិន​មិនល្អ​នេះ​គឺមាន​ពាសពេញ​នៅក្នុង​បរិវេណ​ពេទ្យ​នៅក្បែរនោះ​ដែលជា​កន្លែង​អ្នក​មក​សួរសុខទុក្ខ​ត្រូវបាន​គេ​ផ្តល់​ម៉ាស​នៅ​មាត់ទ្វារ​។​

ពួកគេ​ស្ទើរតែ​មិនដឹង​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅ​ខាងក្រៅ​ទេ​។ ថ្ងៃ​របស់​ពួកគេ​ត្រូវ​បានគិត​ដោយ​រាប់​អង្កាំ​និង​មានការ​អធិស្ឋាន​មូស្លីម​ប្រចាំថ្ងៃ​ចំនួន​ប្រាំ​ដង​។​

អ្នកទោស​ទាំងនោះ​មិនបាន​លឺ​ទេ​ថា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានប្រកាស​អំពី​ការស្លាប់​របស់​មេដឹកនាំ​ក្រុម IS លោក Abu Bakr al-Baghdadi ក្នុងការ​វាយឆ្មក់​របស់​អាមេរិក​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​៕ AFP

​  


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114