ទីផ្សារការនាំចេញស្មាតហ្វូនក្នុងសកលលោករបស់ក្រុមហ៊ុន realme បានជាប់ចំណាត់ថ្នាក់កំពូលលេខរៀងទី៧ ប្រៀបធៀបនឹងកាលពីឆ្នាំមុនកើនឡើង១៥៧%
BREAKING NEWS
Search

ទីផ្សារការនាំចេញស្មាតហ្វូនក្នុងសកលលោករបស់ក្រុមហ៊ុន realme បានជាប់ចំណាត់ថ្នាក់កំពូលលេខរៀងទី៧ ប្រៀបធៀបនឹងកាលពីឆ្នាំមុនកើនឡើង១៥៧%

យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ Counterpoint Research ស្តីពីទីផ្សារ នាំចេញស្មាតហ្វូននៅត្រីមាសទី១ ឆ្នាំ២០២០ realmeបានរក្សាសមិទ្ធិផលរបស់ខ្លួនពីមុនដោយឈរនៅចំណាត់ថ្នាក់កំពូលទី៧ នៅក្នុងការស្តីពីទីផ្សារនាំចេញ ស្មាតហ្វូននៅត្រីមាសទី១ ឆ្នាំ២០២០។

លើសពីនេះទៀត Counterpoint បានលើកឡើងនៅក្នុងរបាយការណ៍ ស្រាវជ្រាវថា “ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងលឿនបំផុត មិនធ្លាប់មានគឺធ្លាក់ចុះ១៣ភាគរយដោយប្រៀបធៀបនឹងកាលពីឆ្នាំមុនគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ ហើយrealme (ប្រៀបធៀបនឹងកាលពីឆ្នាំមុនមានការ កើនឡើង១៥៧%) គឺជាម៉ាកយីហោមួយក្នុងម៉ាកយីហោសំខាន់ៗផ្សេងទៀត ដែលសម្រេចបាននូវកំណើនគិតត្រឹមត្រីមាសទីមួយឆ្នាំមុន។ ការនាំចេញស្មាតហ្វូនលំដាប់ពិភពលោក របស់ realme កើនឡើងរហូតដល់១៥៧% ដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ដែលនៅតែធ្វើឱ្យវាក្លាយជាម៉ាកស្មាតហ្វូនដែលរីកចម្រើនលូតលាស់លឿនបំផុត។

realmeត្រូវបានបង្កើតឡើងនៅក្នុងខែឧសភាឆ្នាំ២០១៨ បានទទួលលទ្ធផលលេចធ្លោដោយការ ឈានទៅដល់តារាងកំពូលលំដាប់ទី៧ ក្នុងលំដាប់កំពូលទាំង៤៧នៅជុំវិញពិភពលោកក្នុងរយៈពេល១៨ ខែកាលពីឆ្នាំមុន។  realmeកំពុងបោះជំហានទៅមុខជាមួយនឹងល្បឿនរីកលូតលាស់លឿនបំផុតដោយប្រកាន់ខ្ជាប់នូវស្មារតីសាជីវកម្មរបស់ខ្លួន “ហ៊ានឆ្ពោះទៅមុខ” ដែលបានប្រកាន់ជំហរនេះតាំងពីដំបូងមក ហើយព្យាយាម​ផ្តល់នូវបទពិសោធន៍នៃផលិតផលដ៏ទូលំទូលាយដល់អ្នកប្រើប្រាស់វ័យក្មេងនៅជុំវិញពិភពលោកដើម្បីឲ្យក្លាយជាកម្លាំងជុំរិញថ្មីនៅលើផ្លូវអភិវឌ្ឍន៍នៃឧស្សាហកម្មស្មាតហ្វូនសកល។

realmeបានឈានជើងចូល27ប្រទេស និងតំបន់យ៉ាងឆាប់រហ័ស អភិវឌ្ឍន៍ជាមួយយុទ្ធសាស្ត្រ​សកលលោក។រហូតមកដល់បច្ចុប្បន្ននេះrealmeកំពុងតែបំពេញយុទ្ធសាស្រ្តជាបណ្តើរៗនៃទីផ្សារសកលពីទីផ្សារថ្មីរហូតដល់ក្លាយជាទីផ្សារដែលមានបទពិសោធន៍។

នៅក្នុងទីផ្សារប្រទេសចិន realmeបានឈានចូលយុគសម័យ5G ហើយផលិតផលជាច្រើនត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង។ នៅក្នុងប្រទេសឥណ្ឌា realme មានស្នាដៃល្អក្នុងការធ្វើឱ្យចំណែកទីផ្សារតាមអ៊ិនធើណេតធំជាងគេលំដាប់ទី២ និងចំណែកទីផ្សារធំជាងគេទីបួន។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី realmeក្លាយជាយីហោបច្ចេកវិទ្យាដែលពេញនិយមបំផុតក្នុងចំណោមយុវវ័យជាមួយនឹងការរីកចម្រើនយ៉ាងលឿននៃការឈានទៅរកម៉ាកស្មាតហ្វូនកំពូលៗចំណាត់ថ្នាក់ទី៤ ។ នៅប្រទេសអេស្បាញ វាបានក្លាយជាម៉ាកស្មាតហ្វូនកំពូលទាំង៥ភ្លាមៗបន្ទាប់ពីបានចូលទីផ្សារបានរយៈពេល៦ខែ។ នៅក្នុងប្រទេសអេហ្ស៊ីប realmeក៏បានជាប់ចំណាត់ថ្នាក់យីហោស្មាតហ្វូនកំពូលទាំង៥ផងដែរ។

ក្នុងនាមជា “អ្នកពេញនិយមនៃជីវិតឆ្ពោះទៅបច្ចេកវិទ្យា”  យុទ្ធសាស្រ្ត ១+១របស់realme៖ ស្មាតហ្វូន + a lot

នៅពេលនិយាយអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សកល ឆ្នាំ២០២០ realmeនឹងធ្វើតាមជំហរយុទ្ធសាស្រ្តនៃ“ អ្នកពេញនិយមនៃជីវិតឆ្ពោះទៅបច្ចេកវិទ្យា” ដោយផ្តោតលើអ្នកប្រើប្រាស់វ័យក្មេង និងបង្កើតជីវិតឆ្ពោះទៅភាពឆ្លាតវៃសំរាប់យុវវ័យជាមួយនឹងយុទ្ធសាស្រ្ត ១+១របស់realme – ស្មាតហ្វូន + AloT

ជាមួយនឹងបទពិសោធន៍ “ហ៊ានឆ្ពោះទៅមុខ” សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកលើគ្រប់ជួរតម្លៃ។ ក្រៅពីនេះទៅទៀតក្នុងនាមជា “អ្នកពេញនិយមនៃពិភព5G” realmeបានមានគម្រោងសម្រាប់ផលិតផល5G យ៉ាងឆាប់រហ័ស។ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន5Gកំពូលដំបូងបង្អស់ ត្រូវបានដាក់លក់នៅខែកុម្ភៈ ឆ្នាំ២០២០ នៅទូទាំងពិភពលោក ហើយក៏អាចនឹងមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះដែរ។ នៅពេលអនាគត realmeនឹងណែនាំម៉ូដែល5Gបន្ថែមទៀតនៅទូទាំងពិភពលោកនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករ ក្រុមហ៊ុនអ៊ីនធឺណេត អ្នកអភិវឌ្ឍន៍កម្មវិធី និងដៃគូដទៃទៀតដើម្បីជំរុញការអភិវឌ្ឍន៍5Gនៅលើសកលលោក និងស្វែងរកទិដ្ឋភាពអេកូឡូស៊ី5G ។