BREAKING NEWS
Search

ទូក ​បុក​ទូក​ ក្រឡាប់​លង់​ស្លាប់​ម្នាក់​

កណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ ដែល​កម្រ​កើតមាន​(​ទូក​បុក​ទូក​)​ បណ្តាល​ឲ្យ​ក្រឡាប់​លង់​ទឹក​ស្លាប់​០១​នាក់ កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ត្រង់​ចំណុច​ចុង​ព្រែ​កតា​សោម​(​ស្ពាន​លេខ​៣៦)​ ភូមិ​រាំង​ជួរ​ ឃុំ​ក្អម​សំណ ​ស្រុក​លើកដែក​ ខេត្ត​កណ្តាល​។

​ជនរងគ្រោះ​ឈ្មោះ ​យ៉ យុំាង​សាវ​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​ទីលំនៅៗ​ភូមិ​ខ្នា​តាំងយូ​ ឃុំ​ព្រែក​ជ្រៃ​ ស្រុក​កោះធំ​។​

ជនរងគ្រោះ​បាន​ជិះ​ទូក​ស្មាច់​តាក់​រ៉ាង​០១​គ្រឿង ក្នុង​ល្បឿន​លឿន​ មក​បុក​ទូក​ម្ខាង​ទៀត​ជា​របស់​ឡូត៍​សហគមន៍ (​ទូក​ស្មាច់​ដូចគ្នា )​។​

តាម​អ្នកឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣​ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​៣០​រំលង​អធ្រា​ត្រ ទូក​របស់​ជនរងគ្រោះ​បាន​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិច​មក​កើត​ លុះ​ដល់​ចំណុច​កន្លែង​កើតហេតុ​ស្រប​ពេលដែល​ទូក​សហគមន៍​ដែល​បើក​ល្បាត ដោយ​ឈ្មោះ​ ឃឹម រុន ​និង​ឈ្មោះ​យឹម ថា ជិះ​ជាមួយគ្នា ក៏បាន​បុក​បញ្ឆិត​គ្នា បណ្តាលឲ្យ​ក្រឡាប់​លិច​ទូក​របស់​ជនរងគ្រោះ និង​លង់​ទឹក​ស្លាប់​តែម្តង។​

ភ្លាមៗ​នោះ ​ក៏​ត្រូវបាន​អ្នកជិតខាង​ជួយ​ស្រង់​សព​ជនរងគ្រោះ​ឡើងគោក​ក្នុងពេល​នោះដែរ​ និង​បាន​ប្រ​គល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114