ទូត​សុ​ឆន្ទៈ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ Gabriel Jesus វាយបក​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ជួយ​Man City យកជ័យ​ជម្នះ​យប់មិញ​

ក្រុម Manchester City យកឈ្នះ​ក្រុម​យក្ស Real Madrid ១-២ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៧ ខែកុម្ភៈ ក្នុងការ​ប្រកួត​លើ​ទីលាន​ប្រកួត​កីឡដ្ឋាន Berabeu ហើយ​គ្រាប់​បាល់​១​គ្រាប់​នៅ​នាទី​ទី​៧៨ ទម្លាយ​សំណាញ់​ទី​ដោយ​ទូត​សុ​ឆន្ទៈ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ គឺ​កីឡាករ Gabriel Jesus​។

ការ​ជួបគ្នា​លើកចុងក្រោយ​នេះ ក្រុម Man City បា​នរក​គ្រាប់​បាល់​ពីរ​គ្រាប់​យកឈ្នះ ២​ទល់នឹង​១ ដោយ​កីឡាករ Gabriel Jesus និង​កីឡាករ Kevin De Bruyne នៅ​នាទី​ទី​៨៣​។

​លទ្ធផល​នេះ​បានធ្វើឱ្យ​ក្រុម Man City ដែលជា​ក្រុម​ភ្ញៀវ​មាន​គ្រាប់​បាល់​នាំមុខ​។ Man City និង Real Madrid នឹង​ជម្រះបញ្ជី ក្នុង​ជើង​ទី​ពីរ នៅឯ​កីឡដ្ឋាន Etihad ថ្ងៃ​អង្គារ ទី​១៧ ខែមីនា​ខាងមុខ​។

ក្រុម​ទាំងពីរ​ជា​ក្រុម​ខ្លាំង​ដូចគ្នា​ដូច្នេះហើយ​គ្រាប់​បាល់​នីមួយៗ​ដែល​រកបាន​គឺ​ដោយ​លំបាក​ណាស់ ប៉ុន្តែ​ក៏​ទាក់ទាញ​អ្នក​ស្នេហា​កីឡាបាល់ទាត់​នៅ​ស្ទើរ​ទូទាំង​ពិភពលោក​ធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ផងដែរ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114