ទូរសព្ទ Doqo លក់ដាច់បំផុតរបស់ជប៉ុន បានមកដល់កម្ពុជាហើយ!

Doqo ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រេនទូរស័ព្ទ​ដំបូងបង្អស់​របស់​ជប៉ុន ដែល​នឹង​មាន​វត្តមាន​​នៅលើ​ទឹក​ដី​នៃ​ប្រ​ទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗនេះ។

ជាមួយ​នឹង​លក្ខណៈ​ពិសេស និង​តម្លៃសមរម្យ ទូរស័ព្ទ​ដ៏ទំនើប​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ ដោយ​ផ្តោតទៅ​​លើ​អ្នក​ប្រើប្រាស់ដែល​ជា​យុវវ័យ។

ទូរស័ព្ទប្រភេទស្មាតហ្វូននេះ មានរូបរាងល្អ​ប្រណីត ជាមួយកាម៉េរ៉ា 8MP និងកាម៉េរ៉ាក្រោយ 18MP ចំនួន៤គ្រាប់ រំលេចជារូបរាង​ស្អាត​ប្លែកគេ គួរជាទីចាប់​អារម្មណ៍សម្រាប់មិត្តយុវវ័យ ព្រមទាំងមានល្បឿនលឿនដើរដោយ 10 core CPU បំពាក់ដោយរ៉េម 8GB និងទំហំផ្ទុកទិន្នន័យរហូតដល់ 128GB។

គ្រាន់តែ​ឃើញ​លក្ខណៈពិសេសរបស់​ទូរស័ព្ទ​ថ្មី​របស់ជប៉ុននេះហើយ ធ្វើ​ឲ្យអ្នក​គាំទ្រ​ដែលជាយុវវ័យ ពិត​ជា​អន្ទះសារចង់ឃើញ និងទទួលបានបទពិសោធន៍​ផ្ទាល់ជាមួយទូរស័ព្ទថ្មីនេះ៕