ព័ត៍មានទាន់​ហេតុការណ៏
Search

ទៅ​ស្ទូចត្រី ប៉ុន្តែ​មិនបាន​ត្រឹម​ត្រី​ឯណា បាន​ដល់​ទឹកប្រាក់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ

មន្ត្រីរាជការ​នៅ​ខេត្តព្រះវិហារ​ម្នាក់ លោក សោ លឹម​ហេង ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ​៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​កន្លងទៅ គ្រា​ដែល​លោក​នាំ​ប្អូនៗ​ទៅ​ស្ទូចត្រី​។​

លោក​ថា​៖ «​ចិត្ត​ខ្ញុំ​ចេះតែ​ចង់ទៅ​ស្ទូចត្រី​នៅ​បឹង​នោះ ប៉ុន្តែ​ទាល់តែ​ព្រឹក​ថ្ងៃទី​២៨ ម៉ោង​ប្រហែល​៩​ព្រឹក​ទើប​ខ្ញុំ​បាន​ទៅ​ស្ទូច​។ ពេល​ស្ទូច​មេឃ​ចាប់ផ្តើម​ក្តៅ​ខ្ញុំ​ក៏​នឹក​ចង់​ផឹក​វើក WURKZ ក៏​ដើរទៅ​ទិញ​នៅ​តូប​ដាច់ស្រយាល​មួយ​ក្បែរ​នោះ​។ ស្រាប់តែ​គាស់​បាន​បន្តិច​មិនទាន់​ដាច់​ផង ត្រី​វា​ស៊ី​សន្ទូច ខ្ញុំ​ក៏​ទុក​វើក WURKZ មួយ​ឡែក ដើម្បី​ដោះ​សន្ទូច ហើយ​ខ្ញុំ​ក៏​មក​អ៊ុត​ម្តងទៀត ស្រាប់តែ​ឃើញ​៤០​លាន​រៀល​។ អានេះ​បាន​គេ​ថា ហេង​មែនៗ​»​។

លោក​បញ្ជាក់​បន្តថា​៖ «​ទឹកប្រាក់​នេះ​មក​ចំពេល​ណាស់ ព្រោះ​ថ្ងៃទី​២២ វិច្ឆិកា​នេះ ខ្ញុំ​ត្រៀមខ្លួន​ចូល​រោងការ​ធ្វើជា​កូនកំលោះ​ហើយ ហើយក៏​កំពុង​ពិបាកចិត្ត​តិចៗ​ដែរ ថា​រៀបការ​ហើយ​ចង់​បង្កើត​មុខរបរ​ប្រចាំត្រកូល​មួយ​ជាមួយ​គ្រួសារ​ថ្មី​របស់ខ្ញុំ គឺ​លក់​គ្រឿង​សង្ហា​រឹម​ព្រោះ​គ្រួសារ​ខ្ញុំ​ធ្លាប់ជា​អ្នកលក់​ស្រាប់​។ ពេលនេះ​ខ្ញុំ​អស់​បារម្ភ​ហើយ ហើយក៏​នឹង​ត្រៀមខ្លួន​ក្លាយជា​កូនកំលោះ​យ៉ាង​សប្បាយចិត្ត​បំផុត​ដែរ​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114