ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជាង​១៦០​គីឡូក្រាម ត្រូវបាន​រក​ឃើញ និង​ដកហូត
BREAKING NEWS
Search

ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជាង​១៦០​គីឡូក្រាម ត្រូវបាន​រក​ឃើញ និង​ដកហូត

ស្ទឹងត្រែង​ ៖ នៅ​ថ្ងៃ​សៅរ៍ ២​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ដោយមាន​ការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ និង​ដកហូត នៅ​ប្រជុំជន​អូរ​ពង​មាន ព្រមទាំង​បាន​ត្រួតពិនិត្យ​តាម​បណ្តា​ផ្ទះ​លក់ទំនិញ ចាប់​ហ៊ួ​យ​នៅ​ឃុំ​ក្បាល​រមាស់ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។

* ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មួយចំនួន​ដូចជា​៖ – ទឹកក្រូច​ដប​ជ័រ ចំនួន ៣៨ ដប – មី​កំប៉ុង ចំនួន ២៣ កំប៉ុង -​មី​កញ្ចប់ ចំនួន ១ កេស – ទឹកអំពិល​ទុំ ចំនួន ០៩ កំប៉ុង – ទឹកត្រី ចំនួន ១៣​ដប ស្មើនឹង ៦.៥​លីត្រ – ទឹកសៀង ចំនួន ៦០ ដប – ទឹកត្រី ចំនួន ៣៥ ដប – ទឹក​ស៊ី​រ៉ូ ចំនួន ០៨​ដប – កាហ្វេ ចំនួន ៧ កញ្ចប់ – ទឹកដោះគោ​ស្រស់ ចំនួន ២២ កំប៉ុង -​ប័​រ ចំនួន​១១៦ ប្រអប់​តូច -​ទឹកដោះគោ​ចំនួន ៣០ ដប ​សរុប​ទំនិញ​ដកហូត​បាន​ចំនួន ១៦០ គីឡូក្រាម​។

បន្ទាប់មក មន្ត្រី​ជំនាញ​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​រក្សាទុក ដើម្បី​ធ្វើ​ការ​ដុត​កម្ទេច​ចោល​នៅពេល​ក្រោយ​។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114