ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្ងន់ករហើយ​!អ្នក​​នាង ធី សុវណ្ណថា​ សម្រេច​ដាក់​ពាក្យ​ប្ដឹង អ្នក​នាង​ អេង ចរិយា​ ទារ​សំណង​ ២០​ម៉ឺន​​ដុល្លារ​

អ្នក​នាង ធី សុវណ្ណ​ថា នៅ​មុន​នេះ​បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​អ្នក​នាង អេង ចរិយា​ ពី​បទ​បរិហាកេរ្តិ៍​ជាសាធារណៈ​ និង​បទ​កំហែង​ហែក​កេរ្តិ៍ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ២០​ម៉ឺន​​ដុល្លារ​អាមេរិក​។ នេះ​​យោង​តាម​ទំព័រហ្វេស​បុក​របស់​អ្នក​នាង​ដែល​បាន​បង្ហោះ​មុន​នេះ។

កញ្ញា ចរិយា ​មិន​បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រលប់​ថ្ងៃ​ទី ៦​ ខែ​វិច្ឆិកា ​​ដូច​ទៅ​នឹង​អ្វី​ដែល​នាង​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​នោះ​ទេ​ ពោល​​គឺ​មាន​តែ​លោក​ ហេង ឡុង អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណរិទ្ធ តែប៉ុណ្ណោះ។