ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្ងន់​ករ​ហើយ​​!ក្រសួង​កោះ​ហៅ​តារា​សិច​ស៊ី ​អាណារ៉ូស ​និង​តួ​ប្រុស ​យុទ្ធ ​ឋានៈ​​ មក​ណែ​នាំ​

ភ្នំពេញ៖​ បន្ទាប់​ពី​បែក​ធ្លាយ​វីដេអូថត​សិច​ស៊ី​ ស្រើប​ស្រាល​ប៉ឺត​មាត់​ឱក​ថើប​គ្នា​ បង្ក​ការ​រិះ​គន់​ និង​មិន​ពេញ​ចិត្ត​ពី​ទស្សនិកជន​​នោះ​​ ទី​បំផុត​តួ​សម្ដែង​ប្រុស​-​ស្រី​ គឺ​កញ្ញា ​អាណារ៉ូ ​និង​លោក ​យុទ្ធ ឋានៈ ​ពេល​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​កោះ​ហៅ​ទៅ​ព្រមាន​ អប់​រំ​ណែ​នាំ​ចំពោះ​សកម្មភាព​ នៃ​ការ​ថត​សម្ដែង​របស់​ពួក​គេ​។

យោង​តាម​លិខិត​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដែល​កម្ពុជា​ថ្មី​ ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ នេះ​បាន​បញ្ជាក់​ថា​ តារា​សម្ដែង​ ស្រី​កញ្ញា ​អាណារ៉ូស ​និង​លោក ​យុទ្ធ ឋានៈ​ ត្រូវ​តែ​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្រសួង​នា​ថ្ងៃ​ទី​១៨ ​ខែ​​វិច្ឆិកា ​ខាង​មុខ​នេះ​ ដើម្បី​ស្ដាប់​ការ​ណែ​នាំ​នឹង​អប់​រំ​។

ម្យ៉ាង​ទៀត​កិច្ច​ប្រ​ជុំ​នេះ​ក៏​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​ទប់​ស្កាត់​ផល​ប៉ះពាល់​ចំពោះ​ប្រពៃណី​ វប្បធម៌​ជាតិ ​និង​សីលធម៌​សង្គម​ ក្នុង​វិស័យ​ភាពយន្ត​។​

សូម​ជម្រាប​ថា​ ការ​កោះ​ហៅ​របស់​ក្រសួង​ខាង​លើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ ដែល​មាន​ទស្សនិកជន​ខ្មែរ​ជា​ច្រើន ​បាន​ស្នើ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ឲ្យ​​ចាត់​វិធាន​ការ​ ក្នុង​ការ​កោះ​ហៅ​តារា​ប្រុស​-​ស្រី​កញ្ញា ​អាណារ៉ូស ​និង​លោក ​យុទ្ធ​ ឋានៈ​ ទៅ​អប់រំ​ណែ​នាំ​ក្រោយ​ពេល​ដែល​មាន​ការ​ចែក​ធ្លាយ​វីដេអូ​ស្រើប​ស្រាល​ ដែល​មើល​ទៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​តម្លៃ​សង្គម​ និង​ស្ត្រី​ខ្មែរ​ឯ​ទៀត​ជា​ដើម​៕