ធ្លាយ​សម្លេង​ ភិក្ខុ លួ​ន សុ​វ៉ាត​ សកម្មជន​សិទ្ធិមនុស្ស​របស់ UN មាន​ទំនាក់ទំនង​ស្នេហា ត្រូវ​អាជ្ញាធរ​សម្រេច​ឲ្យ​ផ្សឹក
BREAKING NEWS
Search

ធ្លាយ​សម្លេង​ ភិក្ខុ លួ​ន សុ​វ៉ាត​ សកម្មជន​សិទ្ធិមនុស្ស​របស់ UN មាន​ទំនាក់ទំនង​ស្នេហា ត្រូវ​អាជ្ញាធរ​សម្រេច​ឲ្យ​ផ្សឹក

សៀមរាប ៖​ បន្ទាប់ពី​សារ​សម្លេង​សាសង​ស្នេហា​រវាង​ម្តាយ កូន​ជាមួយ​ព្រះសង្ឃ​លួ​ន សុ​វ៉ាត រួចមក​អាជ្ញាធរ​ពាក់ព័ន្ធ​និង​មន្ត្រី​សង្ឃ​ខេត្តសៀមរាប បាន​ស្រាវជ្រាវ​រហូត​សម្រេច​ឲ្យ​ផ្សឹក ភិក្ខុ លួ​ន សុ​វ៉ាត បច្ចុប្បន្ន សកម្មជន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។

នៅ​លិខិត​នោះ​មាន​២​ច្បាប់​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៣​ ខែមិថុនា ​ឆ្នាំ​២០២០ ដែល​មាន​មន្ត្រី​សង្ឃ​និង​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប​។

សូម​រម្លឹក​ថា កាល​ពី​ពេល​ថ្មីៗ នេះ មាន​ផេ​ក​ហ្វេ​សបុក​មួយ​ឈ្មោះ Chi-Kraeng បាន​បង្ហោះ​សារ​សំលេង ទំនាក់ទំនង​ស្នេហា​រវាង​ភិក្ខុ មិនដឹង​គង់នៅ​ទីណា ពីរ​នាក់ ( ម្តាយ ជា Srey Da លួ​ន សុ​វ៉ាត បច្ចុប្បន្ន សកម្មជន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ) ជាមួយ​ស្ត្រីភេទ បាន​រៀបរាប់​ពី​សេចក្តីស្នេហា​យ៉ាង​ស៊ីជម្រៅ និង​កូន )។ ការ​ទំនាក់​ទំនង​នេះ ( មាតុគ្រាម ) ដែល​ក្នុង​វិន័យ​សង្ឃ​ត្រូវបាន​ហាមឃាត់។ សារ​សម្លេង​នេះ​បាន​នឹង​កំពុង​ចែក ចាយ​ក្នុង​បណ្តាញ​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​។

យោង​កំណត់ហេតុ​អង្គប្រជុំ​ថេរ​សភា​ខេត្តសៀមរាប នៅ​ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ យោងតាម​សិក្ខាបទ​ភិក្ខុ ២២៧ ត្រង់ អាបត្តិ​បរាជិក អង្គប្រជុំ​ថេរ​សភា​ខេត្ត បាន​ស្តាប់​វីដេអូ​សារ​សំឡេង​សន្ទនា​រៀបរាប់​ពី​សេចក្តីស្នេហា យ៉ាង​ស៊ីជម្រៅ​រវាង​ភិក្ខុ លួ​ន សុ​វ៉ាត ជាមួយ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី ព្រមទាំង​បាន​ស្ដាប់ កំណត់ហេតុ​ស្តាប់​ការ​បំភ្លឺ​របស់​កូនស្រី​មួយ​រូប​អង្គប្រជុំ​សន្មត​ថា ភិក្ខុ​រូប​នេះ​ពិតជា​បាន សេពមេថុនធម្ម ( មាតុគ្រាម ) ជាមួយ​ស្ត្រីភេទ​ពិតប្រាកដ​មែន។ តាម​ព្រះ​វិន័យ​ចែង​ក្នុង​សិក្ខាបទ ត្រង់​អាបត្តិ​បរាជិក ( សេពមេថុនធម្ម ) ភិក្ខុ​អង្គ ណា​បាន​ប្រព្រឹត្ត​ធ្វើ​ឲ្យ​កន្លង់ ត្រូវតែ​ចាកចេញ​ពី​ភិក្ខុភាវៈ។ សម្រេច ៖ ប្រកាស​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ាត គង់​មិន​អចិន្ត្រៃយ៍​នៅ​វត្ត​ស្លែង ក្នុងភូមិ​ព្រីង ឃុំ​ជី ក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ចេញពី​ភេទ​ជា​បព្វជិត​ចាប់ពី​ថ្ងៃ​ចេញ​សង្ឃ សម្រេច​នេះ​តទៅ​៕

កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114