នគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅករណី ផ្សាយជាភាសាអង់គ្លេស ដែលសរសេរថា «សូមជួយចែករំលែក បាត់មនុស្ស»
BREAKING NEWS
Search

នគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅករណី ផ្សាយជាភាសាអង់គ្លេស ដែលសរសេរថា «សូមជួយចែករំលែក បាត់មនុស្ស»

ក្រោយស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ ជួន ណារិន្ទ បើកការស៊ើបអង្កេតករណីជនបរទេសម្នាក់ បានសរសេរសារបារម្ភពីការបាត់ដំណឹងភរិយា រកមិនឃើញនោះ គឺជាលទ្ធផល គឺភរិយាមានសុវត្ថិភាពធម្មតា ជាហតុធ្វើឲ្យស្វាមីជាជនបរទេសសម្រេចមិនដាក់ពាក្យបណ្ដឹងវិញ។

ឧត្តមសេនីយ៍ ជូន ណារិន្ទ

ចំពោះដំណើររឿងនេះ តាមការបញ្ជាក់ពីផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៥៧យប់ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា Danny Humphries បានសរសេររៀបរាប់ដោយក្តីបារម្មណ៍ជាខ្លាំង ដែលភរិយាគាត់ឈ្មោះចាន់ បានបាត់ខ្លួនគ្មានដំណឹងអស់រយៈពេលលើស២៤ម៉ោងមកហើយ ដោយបន្សល់ដំណឹងចុងក្រោយ គឺបានទូរស័ព្ទពេលព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ ទៅក្រុមគ្រួសាររបស់ភរិយាគាត់ថា«មានចង់ទិញអ្វីទៅផ្ទះ រឺអត់? ព្រោះគាត់ជិះជិតដល់ផ្សាស្មាច់ដែងហើយ» បន្ទាប់មកក៏បាត់ដំណឹងសូន្យឈឹងតែម្តង ទើបធ្វើអោយប្តីគាត់ប្រើគណនេយ្យហ្វេសប៊ុកឈ្មោះថា Danny Humphries បង្ហោះសារតាមបណ្តាញសង្គមនេះតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីដឹងដំណឹងករណីបាត់មនុស្សនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាអោយកម្លាំងជំនាញផែនសន្តិសុខចុះស្រាវជ្រាវភ្លាមៗផងដែរ។

ជាលទ្ធផល លោក Daniel Humphries ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១៣០២៧៦៧៥ បានមកបំភ្លឺ ករណីបាត់ខ្លួន ឈ្មោះ ញិន ចាន់ ភេទស្រី អាយុ២៧ឆ្នាំ (ប្រពន្ធ) នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី 3-06-2020 នៅចំនុចឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា៖ ប្រពន្ធរបស់បុរសជាប្តីបានផ្ញើរសារ តាមប្រពន្ធ័បណ្តាញសង្គមហ្វេសប៊ុកពីស្រ្តីជាប្រពន្ធនោះថា នាងកំពុងមានសុវត្ថិភាព មិនមានករណីប្លន់ ឬចាប់នោះទេ

អាស្រ័យដូចបានជម្រាប់ជូនខាងលើ ទើបបុរសជាប្តីសម្រេចមិនដាក់ពាក្យបណ្តឹងនោះទេ៕

 

ប្រភព៖ ផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ