ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ប៉ុស្តិ៍​ពន្សាំង ចុះអន្តរាគមន៍ភ្លាមៗចាប់ឃាត់​ក្មេង​ទំនើងបាន​១៣​នាក់

ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​ព​ន្សាំ​ង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់​ ក្នុងករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់​ទោស (​ករណី​ប្រើ​វត្ថុ​រឹង​វាយ​គ្នា​ទៅវិញទៅមក​បណ្ដាល​ឲ្យ​របួស​) កាលពី​វេលា​ម៉ោង​៥ និង​០០នាទី​ព្រឹក​ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្លូវ​លេខ​៤២ ភូមិបឹងខ្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​១.​ឈ្មោះ ហ៊​ន សីហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សេន​ជ័យ រាជធានី​ភ្នំពេញ​។​ ២.​ឈ្មោះ អ៊ុង ណាក់ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​អណ្ដូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ​៣.​ឈ្មោះ ឃាង តារា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​វាល សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ៤.​ឈ្មោះ សាវ​ណ្ណ សំរេច ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេ​ត្ត​កណ្ដាល​។ ​៥.​ឈ្មោះ រី​ម សុ​ផាត់ ភេទប្រុស អាយុ​១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេ​ត្ត​កណ្ដាល​។ ៦.​ឈ្មោះ យ៉​ន សុភ​ក្ត្រា័ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ៧.​ឈ្មោះ រុំ មាន​ហេង ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេ​ត្ថ​កណ្ដាល​។​ ៨.​ឈ្មោះ មឿ​ន ណា​លីន ភេទ​ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​អង្គ​ចេក សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ ៩.​ឈ្មោះ រិទ្ធី រ៉ា​នុត ភេទ​ប្រុស អាយុ​១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ពុទ្ទ្រា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ១០.​ឈ្មោះ ជា រតនា ភេទ​ប្រុស អាយុ​១៥ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ ១១.​ឈ្មោះ លុយ ពុទ្ធា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ ១២.​ឈ្មោះ សុទ្ធ កំសាន្ត ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ​១៣.​ឈ្មោះ ធឿន ប៊ុនហេង ភេទ​ប្រុស អាយុ១៤ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្នាក់នៅ ភូមិ​ព្រៃធំ សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​១.​ឈ្មោះ ផល ភាព​រ៉ូ​ហ្សា ភេទ​ប្រុស អាយុ ១២ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

ស្នាក់​ស្នាម​បន្សល់ទុក​១.​ស្នាម​ហើម​ជាំ​លើ​ក្បាល ផ្នែក​ខាងឆ្វេង ចំនួន​០១​កន្លែង​។ សម្ភា​រៈចាប់​យក​ ​១.​ម៉ូតូ​ម៉ាក​ប៊ិ​ត ព​ណ៌ស លាយ​ខៀវ ស្លាក​លេខ ភ្នំ ១HI-៩៤០៦ ចំនួន​០១​គ្រឿង។​ ២.​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​២០១៦ ស្លាក​លេខ ភ្នំពេញ​១FZ-០៦០២ ចំនួន​០១​គ្រឿង​។​ ៣.​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​២០១៥ ស្លាក​លេខ ភ្នំពេញ​១FC-៨២៦៣ ចំនួន​០១​គ្រឿង​។ ​៤.​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​២០២០ ស្លាក​លេខ ភ្នំពេញ​១HZ-៨២៤៣ ចំនួន​០១​គ្រឿង​។​ ៥.​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី លែ​ត ពណ៌ស លាយ​ខៀវ ស្លាក​លេខ ភ្នំពេញ​១HD-៦១៧៨ ចំនួន​០១​គ្រឿង​។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ហិង្សា មួយ​បាន​កើតឡើង​នៅ​ចំណុច​ខាងលើ ភ្លាមនោះ​កម្លាំង​ប៉ុស្តិនគរបាល​ព​ន្សាំ​ង​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​បាន​ចុះ ទៅដល់​ទីតាំង​កើតហេតុ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់ មក​សាកសួរ​នៅ​ប៉ុស្តិ៍​ព​ន្សាំ​ង ចំណែក​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ក្រោយមក​សមត្ថកិច្ច​យើង​បាន​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​មក​ប៉ុស្តិ៍ នគរបាល​ព​ន្សាំ​ង​ដើម្បី​សាកសួរ រួច​បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕
ឧ​ត្ត​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114