នគរបាល​ស្រុក​បាទី​ ឃាត់ខ្លួន​បុរស​២​នាក់​ តាម​ដីកា​តុលាការ​ក្នុង​សំណុំរឿង​ផ្សេងគ្នា​

តាកែវ ៖ ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ចុះ​ឃាត់ខ្លួន​តាម​ដីកា​តុលាការ​ខេត្ត​តាកែវ ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​២​ករណី​ផ្សេងគ្នា​។​

ការ​ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​នេះ ធ្វើឡើង​កាល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ក្នុង​សំណុំរឿង​២​ករណី​ផ្សេងគ្នា ដោយ​បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​មាន​ ទី​១. ​ឈ្មោះ សើន សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​កុមា​រាជា ស្រុក​បាទី តាម​ដីកា​លេខ​៣០ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ពី​បទ រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​កុមា​រាជា ស្រុក​បាទី កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​។ ទី​២​ឈ្មោះ វ៉ាង ធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពោធិ៍ ឃុំ​ពត់​សរ ស្រុក​បាទី តាម​ដីកា​លេខ​៤៨ ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ ពី​បទ​អំពើ​លួច ប្រព្រឹត្ត​នៅ​ភូមិ​ក្រាំងធ្នង់ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​កាលពី​ថ្ងៃទី​២៧ ខែមី​នា ឆ្នាំ​២០២០​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​បាទី​កសាង​សំណុំរឿង​ចាត់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ ថ្នាំញៀន​ជា​ច្រើន និង​ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប​