ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ពែ​កមី ពេល​ដឹងថា ​ប្តី ខ្ញុង ពូកែ​ប្រចណ្ឌ​ខ្លាំង ​ស្ទើរតែ​លែង​ហ៊ាន​ថត​ឬ​កំប្លែង​ស្និទ្ធស្នាល​ជាមួយ

ភ្នំពេញ ​៖ តារា​កំប្លែង​នាយ ពែ​មមី បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា ​នាយ​ស្ទើរតែ​នឹកស្មាន​មិន​ដល់​ឡើយ​ ក្រោយពេល​ដឹងថា​នាយ កៃ​ដ ស្វាមី​របស់​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង កាន់តែ​មានការ​ប្រចណ្ឌ​ខ្លាំង​ បន្ទាប់ពី​រៀបការ​រួច ​ដែល​កត្តា​នេះ​ ទើប​ធ្វើ​ឲ្យ​នាយ​សឹងតែ​មិន​ហ៊ាន​ឈរ​ថត​និង​លេង​កំប្លែង​ស្និទ្ធស្នាល​ដូច​គ្រាកន្លងមក​ទៀត។

នាយ ពែ​កមី បានបញ្ជាក់​ឲ្យ​ដឹង​នាឱកាស​ចូលរួម​កំប្លែង​នៅក្នុង​ពិធីកាត់សក់​បង្កក់​សិរី​មង្គល​ដល់​ភរិយា​-​ស្វាមី​មួយគូ​ភ្ជាប់​នឹង​រូបភាព​ចំនួន​២​សន្លឹក​ថា ​នាយ​បាន​ត្រឹម​លួច​ថត ដៃគូ​​កាត់សក់​ជាមួយគ្នា លែង​ហ៊ាន​ថត​ជាមួយគ្នា​ហើយ ប្តី​គេ​ប្រចណ្ឌ ហួសចិត្ត។ តាមរយៈ​ការ​ទម្លាយ​សារ​របស់​នាយ ពែ​កមី នេះ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន ​កើត​មន្ទិល​ និង​ចោទ​សំណួរ​ថា​តើ​ជា​ការ​ពិត​ឬ​អត់?។

ទន្ទឹមគ្នា​ ដែល​តារា​កំប្លែង​នាយ ពែ​កមី បាន​ទម្លាយ​ពី​រឿងរ៉ាវ​របស់​នាយ កៃ​ដ ប្រចណ្ឌ​ហួងហែង​ភរិយា​អ្នកនាង ខ្ញុង បង្ក​ការចាប់អារម្មណ៍​សម្រាប់​មហាជន​នេះ ​តារា​ស្រី​អ្នកនាង ខ្ញុង ភ្លាមៗ​នោះ បាន​ចេញមុខ​ទទួលស្គាល់​ការពិត​ថា ​ស្វាមី​នាង​នាយ កៃ​ដ ពិតជា​ប្រចណ្ឌ​ខ្លួន​មែន​ ប៉ុន្តែ​ប្រចណ្ឌ​ក្នុង​ហេតុផល​មួយ​ ដែល​សមស្រប​ មិនមែន​ចេះតែ​ងាក​ប្រចណ្ឌ​ បិទ​សិទ្ធិ​គ្រប់​រឿង​នោះ​ទេ។

អ្នកនាង ខ្ញុង បាន​រៀបរាប់ថា ​ប្ដី​នាង​ប្រចណ្ឌ​ព្រោះ​គាត់​ស្រឡាញ់​ហើយ​អរគុណ​ទស្សនិកជន​ដែល​បាន​ផ្ញើ​សារ​សួរនាំ​តែ​ចំពោះ​អ្នក​ដែល​ផ្ញើ​សារ​ប្រើពាក្យ​មិន​គួរសម​សូមមេត្តា​ពិចារណា​ឡើងវិញ។ ឲ្យ​ដឹង​ពាក្យសម្តី​លេងសើច​ឬ​មែន​ផង អ្នកខ្លះ​ចូល​មក​ជេរប្រមាថ ​សូម​ពិចារណា​មនុស្ស​ ដែល​ចេះ​អក្សរ​មាន​ក្រមសីលធម៌​ក្នុង​ខ្លួន​គេ​មិន​ប្រើ​ពាក្យ​ទាំងនោះ​ឡើយ។

គួររម្លឹកថា​ តារា​កំប្លែង​ស្ថិតក្នុង​ក្រុម​នាយ ពែ​កមី គឺ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​ដោយ​រួម​រស់នៅ​ដូច​ក្តី​-​ប្រពន្ធ​នឹង​លោក កៃ​ដ ក្រោម​ដំបូល​ផ្ទះ​តែមួយ​អស់​រយៈពេល​មួយសន្ទុះ​ធំ​ នាង​ក៏បាន​សម្រេចចិត្ត​ចូល​រោង​ជ័យ​ជា​ផ្លូវការ​កាលពីដើម​ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ​ ដោយមាន​វត្ត​មាន​តារា​សិល្បៈ​ល្បីៗ​ជាច្រើនរូប​បង្ហាញ​វត្តមាន​ចូលរួម ​អបអរ​បង្ក​​​ការ​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ពិសេស​របស់​ពួកគេ​ទាំងពីរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114