នារី​វ័យ​ក្មេង​ម្នាក់​បើក​រថយន្ត​រវល់​និយាយ​ទូរសព្ទ​ ជ្រុល​បុក​ប៉ារ៉ាស់​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់

ភ្នំពេញ ៖ នាល្ងាច​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មាន​នារី​វ័យក្មេង​ម្នាក់​បើក​រថយន្ត​ស៊េរី​ទំនើប​ រវល់​តែ​និយាយទូរសព្ទ​ ជ្រុល​ទៅ​បុក​ប៉ារ៉ាស់ សមត្ថកិច្ច​កំពុង​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ រួច​ព្យា​យាម​បើក​រត់​គេច ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ រហូត​ដល់​ម្តុំ​ស្តុប​អ៊ី​ធើខន ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ ទើប​ឃាត់​បាន។

តាម​ប្រភព​ព័ត៌មាន​បាន​បន្តទៀត​ថា ខណៈ​ពេល​ឃាត់​នារី​វ័យ​ក្មេង​នោះ​មិន​ចុះ​និយាយ​ជាមួយ​សមត្ថកិច្ចទេ ដោយ​អង្គុយ​ក្នុង​ឡាន គិតតែ​ពី​ចុច​ទូរសព្ទ សង្ស័យ​ខ​ល​អន្តរាគមន៍​ទៅខាង​លើ​។

គួរបញ្ជាក់ថា ករណីនេះ​ដោយសារតែ​នារី​ខាងលើ បើកបរ​និយាយ​ទូរស័ព្ទ និង​រថយន្ត​គ្មាន​ពាក់​ស្លាក​លេខ ទើប​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ ដែល​ឈរ​នៅ​គោលដៅ​កន្លែងកើតហេតុ​ឃាត់ ហើយ​បន្ទាប់មក​សមត្ថកិច្ច ក៏​ស្ទូច​រថយន្ត និង​នាំខ្លួន​នារី​ស្រស់ស្អាត​នោះ ទៅ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
នាគព័ន្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114