ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្សយន្តសម្រាប់ដឹកជញ្ជូន ​ចេញលក់ផ្លូវ​ការថ្ងៃ១៨ខែវិច្ឆិកា​នេះ តម្លៃជាងបីពាន់ដុល្លារ

មិនមែនជា​សុបិនទេ Piaggio Gita ជាមនុស្សយន្តសម្រាប់ដឹកជញ្ជូន ​នឹងចេញលក់ផ្លូវ​ការថ្ងៃទី១៨ខែវិច្ឆិកា​អាទិត្យ​ក្រោយ​នេះហើយ​។
វ៉ាលីស Piaggio Gita ជាមនុស្សយន្ត ច្នៃប្រឌិតថ្មីសន្លាង អាចផ្ទុក​សម្ភារៈអ្នកដំណើរទៅកាន់​គ្រប់ទីកន្លែង។
រ៉ូបូតតូចដ៏គួរឱ្យស្រឡាញ់នេះសមត្ថភាពដឹកបាន ២២.៧ គីឡូក្រាមស្មើនឹងទំហំកំណត់​ដោយ​ក្រុមហ៊ុនអាកាសចរភាគច្រើន។
យើង​អាច​សាកថ្មវា ត្រឹម​រយៈពេល ២ ម៉ោងប៉ុណ្ណោះ មុនការប្រើប្រាស់ជាបន្តទៀត។ រ៉ូបុតនេះក៏​អាច​អោយម្ចាស់វា​សាកថ្មទូរស័ព្ទនិងឧបករណ៍ផ្សេងទៀតក្នុងពេលជាមួយគ្នាបានទៀតផង​ដែរ។

ដល់ពេលដែលត្រូវបោះចោលកាបូបស្ពាយហើយ ដោយទិញយកPiaggio Gita ក្នុងតម្លៃ ៣.២៥០ ដុល្លារអាមេរិកអ្នកដំណើរ​លែងខ្វល់ខ្វាយរឿងដឹកជញ្ជូន។
លោក Jeffrey Schnapp នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Piaggio Fast Forward បានមានប្រសាសន៍ថា“ យើងកំពុងអភិវឌ្ឍផលិតផលដែលបង្កើននិងពង្រីកសមត្ថភាពមនុស្សជំនួសឱ្យការស្វែងរកជំនួសពួកគេ” ។ Piaggio បាននិយាយថារ៉ូបូតនេះមាន​ហ្វ្រាំង កំណត់តុល្យភាពទំងន់ និងសក្ដានុពលលឿនដូច​ យានយន្តក្នុង​ល្បឿនអតិបរមា ៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
មិនតែប៉ុណ្ណោះវាអាចដើរតាមយើងត្រឹកៗ​ខ្លួនឯងតាមពីក្រោយ​ម្ចាស់ តាមរយៈបច្ចេកវិទ្យា​មូលដ្ឋានីយកម្ម និង​ផែនទី 3D ដែលបាន​ ជំនួយពីប្រព័ន្ធកាមេរ៉ាស្តេរ៉េអូ​ឆ្ពោះទៅមុខ​បន្ទាប់មកមនុស្សយន្តនេះ​អាចធ្វើដំណើរ​ឆ្លងកាត់​បរិស្ថាន​ដែលវាធ្លាប់ស្គាល់ទាំងនេះ​ដោយខ្លួនឯងមិនចាំបាច់មានម្ចាស់នាំ​ក៏បាន​។


យោងទៅតាមផ្នែកទីផ្សារនៃក្រុមហ៊ុន មនុស្សយន្តរបស់ Piaggio បានឱ្យដឹងថា Piaggio Gita មិនត្រូវបានគេផលិត​ច្រើន​ដើម្បីចែកចាយទេ។
ឡាពីស