BREAKING NEWS
Search

នៅ​លើ​ទ្រូងផ្លូវ​៩២​ដែល​ខូច​គម្រប​លូ​ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​រួចហើយ​

ភ្នំពេញ​ ៖​ នៅ​លើ​ទ្រូងផ្លូវ​លេខ​១៩៩២( ហៅ​) ផ្លូវ​៩២​នៃ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ដែលមាន​ការ​ខូច​គំរប​លូ​នោះ​ឥឡូវ​ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​រួចរាល់​។ ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​លែង​មានការ​ព្រួយ​បារ​ម្ភ​អំពី​បញ្ហា​គ្រោះថ្នាក់​ទៀតហើយ​។

សូម​ជូន​ឲ្យ​ដឹង​ថា ​កាល​ពីមួយ​សប្តាហ៍​មុន​ពលរដ្ឋ​ប្រាប់​ថា​ មាន​លូ​មួយកន្លែង​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​លេខ​១៩៩២( ហៅ​) ផ្លូវ​៩២​កំពុង​ខូច​គម្រប​ប្រហែល​រយៈពេល​កន្លះ​ខែ​មក​ហើយ​។​ ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​ទូទៅ​ពួកគាត់​បាន​ដោត​ឈើ​ដាក់​បាវ​សំបក​កង់​ម៉ូតូ​ផ្តល់​ជា​ដំណឹង​។

ជា​មួយ​គ្នា​នេះ​ ពលរដ្ឋ​សូម​សំណូមពរ​អាជ្ញាធរ​សង្កាត់​ឬ​ខណ្ឌ​ជាពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​ពិនិត្យ​និង​ជួសជុល​ផង​ជៀសវាង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ទៅដល់​អ្នកធ្វើដំណើរ​។

ពលរដ្ឋ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ​គម្រប​លូ​ដែល​ខូច​នេះ​គឺអាច​បណ្តាល​មក​ពី​រថ​យន្ត​ធុន​ធំ​ជា​អ្នក​បង្ក​ពីព្រោះ​ថា ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៩៩២( ហៅ​) ផ្លូវ​៩២​នេះ​ក៏​សំបូរ​ទៅ​ដោយ​រថយន្ត​ទាំងអស់​នេះ​ផង​ដែរ​បើកបរ​ទៅ​មក​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ថ្ងៃ​ឬ​យប់​នោះទេ៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114