BREAKING NEWS
Search

នំ​បញ្ចុក​ផាក​ឡូ​វ​ ល្បី​ថាឆ្ងាញ់នៅកំពង់ធំ​ បាន​មកដល់​រាជធានីភ្នំពេញហើយ

​ភ្នំពេញ ៖ រសជាតិ​នំ​បញ្ចុក​ផាក​ឡូ​វ​ នៅឯ​ផ្សារ​កំពង់ថ្ម​ ក្នុងស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ដែល​ល្បី​ថា​ឆ្ងាញ់​ពិត​នោះ បាន​ចូល​មកដល់​រាជធានី​ភ្នំពេញ​ហើយ ដោយបាន​ចូលមកក្នុង​អាហារដ្ឋាន​ឈ្មោះថា ផ្ទះ​ជូរអែម ក្នុង​ភូមិ​ទឹកល្អក់​ ខណ្ឌ​ទួលគោក ទល់មុខ​សាលា​ស​ន្ឋ​រ​ម៉ុក​។​
​ ​
មិនមែនមានតែ​ម្ហូបអាហារ​បរទេស​ ដែល​​ល្បី​ថា​ឆ្ងាញ់​នោះទេ ពោលគឺ​ម្ហូបអាហារ​ខ្មែរយើង ​ក៏មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ របស់បរទេស​ដែរ ដូចជា​នៅក្នុង​ផ្ទះ​ជូរអែម​ មាន​លក់​នំ​បញ្ចុក​ផាក​ឡូ​វ​ រសជាតិ​ឆ្ងាញ់​បន្ត​មក​ពី​ចុងភៅ​ល្បី​ពី​ផ្សារ​កំពង់ថ្ម​ ស្រុក​បារាយ ខេត្តកំពង់ធំ​។

លោក សុភ័ណ ជា​ម្ចាស់​អាហារដ្ឋាន​ផ្ទះ​ជូរអែម បាន​មានប្រសាសន៍ថា ការ​បើក​លក់​នៅ​នំ​បញ្ចុក​ផាក​ឡូ​វ​នេះ​ ទើប​តែមាន​រយៈពេល​៦​ខែ​ប៉ុណ្ណោះ ​ដោយ​អ្នក​ទទួលទាន​ធ្លាប់បាន​ភ្លក់​រសជាតិ​នំ​បញ្ចុក​នេះ​ ប្រាកដជា​ដឹង​ថា​ ពិត​ជាមាន​រសជាតិ​ដូច​នៅ​ផ្សារ​កំពង់ថ្ម​ដូច្នោះ​ដែរ​។​

លោកបន្តទៀតថា ​នៅផ្ទះ​ជូរអែម​ ​មាន​លក់​នំ​បញ្ចុក​ផាក​ឡូ​វ នំ​បុ័ង​ផាក​ឡូ​វ មី​បុក និងមាន​បុក​ល្ហុង​ ព្រមទាំង​ទឹកជ្រលក់​ជូរអែម​។ ផ្ទះ​ជូរអែម​ បើក​លក់​ចាប់ពី​ម៉ោង ១២ ​ថ្ងៃត្រង់ រហូតដល់​ម៉ោង ៧ យប់​ជា​រៀងរាល់​ថ្ងៃ​។​
​ ​
នំ​បញ្ចុក​​ គេ​ធ្លាប់តែ​លាយ​ជាមួយ​សម្ល​ប្រហើរ​ ឬ​សម្ល​ការី ជា​ម្ហូប​អត្តសញ្ញាណ​ខ្មែរ​យូរ​លុង​មក​ហើយ​ ទើបតែ​សម័យ​បច្ចុប្បន្ន​នេះ ​បានធ្វើការ​កែលំអ ​ដើម្បីឲ្យ​មាន​រសជាតិ​ប្លែក​ ទើប​ធ្វើឲ្យ​មាន​នំ​បញ្ចុក​លាយ​ជាមួយ​សាច់​ផាក់​ឡូ​វ ធ្វើឲ្យ​អ្នកទទួល​ទាន ​ទទួល​បាន​រសជាតិ​ថ្មីប្លែក​។​

លោក សុភ័ណ បន្តថា​ នៅក្នុង​ចំណោម​អាហារ​ ដែលមាន​ក្នុងផ្ទះ​ជូរអែម​ខាងលើ​ គឺមាន​តែ​នំ​បញ្ចុក​ផាក​ឡូ​វ​នេះ​ប៉ុណ្ណោះ ​ដែល​ទទួលបាន​ចំណង់​ចំណូល​ចិត្ត ច្រើន​ពី​អ្នក​ទទួលទាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114