ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង​ចំនួន​៨​នាក់ សង្កាត់​ផ្សារ​ដេប៉ូ​៣

ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទួលគោក ​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​កំពុង​ធ្វើ​សក​មម្ម​ភាព​កត់​កន្ទុយលេខ​ខុសច្បាប់​។​

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃ​ទី​៨ ខែ​វិច្ចិកា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​លេខ​៨៩BE0 តាម​បណ្តោយ​ផ្លូវ​លេខ​២៣៣ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ចុះ​បង្ក្រាប​ខាងលើនេះ យើង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ក្នុងនោះ​អ្នក​កត់​២​នាក់​(​ស្រី​) និង​អ្នក​មកចាក់​ចំនួន​៦​នាក់​(​ប្រុស​ម្នាក់​) រួមទាំង​សម្ភារៈ​មួយចំនួន ដើម្បី​យក​អធិការ​ខណ្ឌទួលគោក​ចាត់​ការ​តាម​នីតិ​វិធី​បន្ត។

ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​នោះ​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​របស់​ក​ម្លាំ​ង​អាជ្ញាធរ​ខណ្ឌទួលគោក ហាក់​មានការ​រើសអើង​ព្រោះ​មាន​ទីតាំង​ណែ​ត កន្ទុយលេខ នៅ​ជាប់​និង​ក្បែរ កន្លែង​ចុះ​បង្ក្រាប​នោះ ដូចជា​ដឹង​ក្លិន​មុន​បាន​បិទទ្វារ​ចាក់សោរ​ខាងក្រៅ​យ៉ាង​ស្អាត។

ប្រជាពលរដ្ឋ​បន្ត​ថា ពួកគាត់​សង្ឃឹមថា​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌទួលគោក និង​មាន​វិធានការ​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​បន​ល្បែង​ដូចជា ណែ​ត​២៤​ម៉ោង​កន្ទុយលេខ ហ្គេម​បាញ់​ត្រី ។​ល ។ ដើម្បី​ចូលរួម​លុបបំបាត់​អោយអស់​នូវ​បទល្មើស​លួច ឆក់ ប្លន់ ជាដើម និង​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុ​វត្ថិភាព របស់​រាជរដ្ឋាភិបាល​ផងដែរ៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114