BREAKING NEWS
Search

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឃាត់ខ្លួន​ជនជាតិ​ចិន​​៧​នាក់ នៅ​កណ្តាល​ក្រុង​សៀមរាប​

សៀមរាប ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ ​លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ឈានដល់​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ជនជាតិ​ចិន​ចំនួន​៧​នាក់​។​

ហេតុការណ៍​ឃាត់ខ្លួន​នេះ ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​សីហា ឆ្នាំ​២០១៩ ​ស្ថិតនៅ​ផ្ទះ​លេខ១៧ ផ្លូវ​៨​បុរី ដឹ​ព្រី​មៀ​ភែ​លេស ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប។

លោក​ឧត្ដមសេនីយ៍​ត្រី ជា គឹម​សាន ស្នងការ​រង ទទួល​ផែន​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ថា ប្រតិបត្តិការ​នេះ ​កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៧​នាក់ ភេទប្រុស ជនជាតិចិន រួម​នឹង​វត្ថុតាង មានដូចជា កុំព្យូទ័រ​យួរ​ដៃ ចំនួន ០៥​គ្រឿង​-​ទូរស័ព្ទ​ដៃ ចំនួន​១៥​គ្រឿង​-​ម៉ូដឹម wifi ចំនួន ០៣-​ស៊ីម​កាត មួយចំនួន រួម​នឹង​វត្ថុតាង​សម្ភារៈ​មួយ​ចំនួនទៀត​បញ្ជូន​មក​សាកសួរ​នៅ​ការិយាល័យ​។

​លោក​បន្តថា ជនសង្ស័យ​ទាំង​០៧​នាក់​មានឈ្មោះ​ដូចខាងក្រោម​ ៖

១-​ឈ្មោះ ZHU QINZE ភេទ ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EG៥១៣៩៣០៦​។​

២-​ឈ្មោះ NIU WENPENG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG៦៨៤៦៦១៦​។

​៣-​ឈ្មោះ FENG GUIWEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EG៣០០៩០៩៦​។​

៤-​ឈ្មោះ HU JIASONG ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG៤២៥១២៨៤​។​

៥-​ឈ្មោះ WU ZHAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EF៩៤១៣៩៨២​។​

៦-​ឈ្មោះ GUO YONGQIANG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

៧-​ឈ្មោះ OU KUNPING ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៧​នាក់ កំពុង​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​៕​

ដោយ​ ៖ ​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114