BREAKING NEWS
Search

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ នៅ​ខេត្តកំពង់ស្ពឺ​ឃាត់​ជនសង្ស័យ​៤​នាក់​

កំពង់ស្ពឺ ៖ ជនសង្ស័យ ៤​នាក់ ត្រូវ​បាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន កាល​ពី​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣ និង​០០​នាទី នៅ​ចំណុច​ភូមិ​ដំបូក​ស ឃុំ​ក្សេមក្សាន្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ៤​នាក់។

ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៤ នាក់​មាន​ ទី​១.​ឈ្មោះ សឿន ខ្លី ភេទ​ប្រុស អាយុ២៨​ឆ្នាំ, ទី​២. ឈ្មោះ សុខ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ដំបូក​ស ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ​, ទី​៣. ឈ្មោះ ហុង ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ, ទី​៤. ​ឈ្មោះ គុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ​។​

ក្រោម​ការ​ចុះ​បង្ក្រាប​ករណី​នេះ សមត្ថកិច្ច​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ១៤​កញ្ចប់​តូច, ទូរស័ព្ទ​ដៃ ៤​គ្រឿង, អាវុធ​កែច្នៃ ១​ដើម រួម​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ ចំពោះ​បទល្មើស​គ្រឿងញៀន​នេះ​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ
សូមចុចអាន៖ ​ជន​រងគ្រោះ​ម្នាក់ទៀត ចាញ់បោក​គេ​អស់ប្រាក់​ពី​ខ្លួន ជាថ្នូរចង់​បាន​ប្រាក់ចូលនិវត្តន៍រាប់លានដុល្លារ