BREAKING NEWS
Search

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​២៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៥៨​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥៨​នាក់​ (​ស្រី​០៧​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៤​ករណី ទូទាំងប្រទេស​នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៥៨​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៥៨​នាក់ (​ស្រី​៧​នាក់​) និង​ប្រើប្រាស់​គ្មាន។

វត្ថុតាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃទី​១១ ខែកក្កដា រួមមាន ៖ -​មេ​តំ​ហ្វេ​តា​មីន​(Ice) = ៣២០,៦៧​ក្រាម និង​១​កញ្ចប់​តូច -​កេ​តា​មីន = ១២,៥៣​ក្រាម​។

​លទ្ធផល​ខាងលើ ១៤​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖
​នគរបាល​ជាតិ : ៨​អង្គភាព ៖ ១ / មន្ទីរ​៖ ជួញដូរ ៥​ករណី ឃាត់ ៥​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ១៣​នាក់ ចាប់យក​Ice ២៩១,៨៨​ក្រាម​។ ២ / បាត់ដំបង​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,៦៦​ក្រាម​។ ៣ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។ ៤ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៨,១២​ក្រាម​។ ៥ / កំពត​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៦ / កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១,២៣​ក្រាម​។ ៧ / ពោ​ធ៍​សាត់​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១,៨៣​ក្រាម និង​កេ​តា​មីន ១២,៥៣​ក្រាម​។ ៨ / សៀមរាប​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៦​នាក់​។

កងរាជអាវុធហត្ថ : ៦​អង្គភាព ៖ ១ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៦៨​ក្រាម​។ ២ / មណ្ឌល​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ៨,៤២​ក្រាម​។ ៣ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ១,៩៤​ក្រាម​។ ៤ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១,៥៥​ក្រាម​។ ៥ / ឧ​ត្ត​រ​មានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៤,៣៦​ក្រាម​។ ៦ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៩​កញ្ចប់​តូច៕
ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114