បង្គាក្លាសេមានចាក់បញ្ចូលចាហួយជាង ១១ តោន ត្រូវ​បានកម្ទេច​ចោល
BREAKING NEWS
Search

បង្គាក្លាសេមានចាក់បញ្ចូលចាហួយជាង ១១ តោន ត្រូវ​បានកម្ទេច​ចោល

រាជធានីភ្នំពេញ៖ បង្គាក្លាសេមានចាក់បញ្ចូលចាហួយ ជាង ១១ តោន ត្រូវ​បានកម្ទេច​ចោលកាល​ពីថ្ងៃសៅរ៍​ចុងសប្តាហ៍មុន​នៅទីលាន ចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មេីសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។ សូមបញ្ជាក់ផងដែរថា នៅយប់រំលងអាធ្រា្រត ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផ្នែកបទល្មេីសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។

បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូល សារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម៕

ចុចអាន៖ ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ​ស្លាប់​ដោយ​អត់បាយឡើយ​