បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​និង​ឆក់​ជនបរទេស
BREAKING NEWS
Search

បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​និង​ឆក់​ជនបរទេស

ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បង្ហាញមុខ​ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម៉ោង​១៤​និង០០​នាទី​រសៀល​ ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨​ដោយ​ជាប់​ពាក់ព័ន្ធ​អំពើ​កាន់កាប់​ ឬ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ (​ប្រើ​អាវុធ​ខុសច្បាប់​)​និង​អំពើ​លួច​មាន​ស្ថានទោស​(​ឆក់​តាមផ្លូវ​សារ​ធារ​ណៈ​)។

លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​នេះ​មាន​០២​នាក់​ស្មើ​០២​ករណី​ដោយ​ក្នុងនោះ​ -​ករណី​ទី​១​ឃាត់​ជនសង្ស័យ​ឈ្មោះ ថាំង សុខ​លីន ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​មុខរបរ ​និង​ ស្នាក់នៅ​មិន​ពិតប្រាកដ ត្រូវ​បាន​សមត្ថកិច្ច​ល្បាត​សង្ស័យ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​០៨​និង៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​សេះ​មាស​លើផ្លូវ​វ៉េងស្រេង ​ភូមិ​ដំណាក់​ធំ​២ ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ ​ដោយ​ក្នុង​នោះ​ធ្វើការ​ដកហូត​បាន​អាវុធខ្លី​ម៉ាក​K59​មួយ​ដើម​បង់​ចំនួន​មួយ​គ្រាប់​ចំនួន​០៣​គ្រាប់​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយ​កូន​ថង់​តូច​ និង ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកMSX​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​លេខ កំពង់ចាម​1A-8447 និង​ចោទ​ពី​បទ​អំពើ​កាន់កាប់​ឫ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​(​ប្រើ​អាវុធ​ខុសច្បាប់​)​និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង​(​ប្រើប្រាស់​ស្លាក​លេខ​ក្លែង​)។

លោក​បន្តថា ​ករណី​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ឹម វិ​រុត ​អាយុ​២៣​ឆ្នាំ ​មុខរបរ​ចុងភៅ​ស្នាក់នៅ​ភូមិ​តា​ង៉ូ​វ ​សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារអំពៅ ជាប់​ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថានទោស​(​ឆក់​តាមផ្លូវ​សារ​ធារ​ណៈ​)​។ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ និង ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២១​ ខែកុ​ម្ភៈ ឆ្នាំ២០១៨​ នៅ​ចំណុច​ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារអំពៅ​ ក្នុង​នោះ​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SUZUKI Nex ពណ៌​ផ្កាឈូក​ ស្លាក​លេខ​ភ្នំពេញ​1GJ-9054​ជា​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​IPhone7Pluse​ពី​ជនជាតិ​អង់គ្លេស​នៅ​ចំណុច​ផ្ទះ​លេខ​១៥​ ផ្លូវ​៣០៤ ​ភូមិ​២ ​សង្កាត់​បឹង​កេងកង​២ ​ខណ្ឌចំការមន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114