បច្ចុប្បន្នភាព​ទីលាន​សាលា​តម្រង់​ទិស​២៥​រាជធានី​-​ខេត្ត ដែល​ស្ថិត​ក្នុង​គម្រោង​របស់​សហព័ន្ធ​បាល់​ទាត់​
BREAKING NEWS
Search

បច្ចុប្បន្នភាព​ទីលាន​សាលា​តម្រង់​ទិស​២៥​រាជធានី​-​ខេត្ត ដែល​ស្ថិត​ក្នុង​គម្រោង​របស់​សហព័ន្ធ​បាល់​ទាត់​

​ថ្លែង​ក្នុង​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០​កន្លងទៅ លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​អំពី​បច្ចុប្បន្នភាព​ នៃ​ការសាងសង់​ទីលាន​បាល់ទាត់​សាលា​តម្រង់​ទិស​ទូទាំង​ប្រទេស​កម្ពុជា​។​

​ក្នុង​របាយការណ៍​រប​ស់​សហព័ន្ធ ទីលាន​បាល់ទាត់​សាលា​តម្រង់​ទិស ដែល​បាន​សាងសង់​រួច​មាន​ដូចជា​ ៖ ខេត្ត​ត្បូងឃ្មុំ​, ខេត្ត​ស្វាយរៀង​, ខេត្ត​ព្រះវិហារ​, ខេត្តបន្ទាយមានជ័យ​, ខេត្តកំពង់ចាម​, ខេត្ត​កំពង់ធំ​, ខេត្តកំពត​, ខេត្តកំពង់ឆ្នាំង​, ខេត្ត​ព្រះសីហនុ​, ខេត្តកោះកុង​, ខេត្តព្រៃវែង​, ខេត្តក្រចេះ​, ខេត្ត​កំពង់ស្ពឺ​, ខេត្តតាកែវ​, ខេត្ត​ពោធិ៍សាត់​, ខេត្ត​កែប​, ខេត្ត​បាត់ដំបង។​

​ជាមួយគ្នា​នោះ​ផងដែរ ទីលាន​ដែល​កំពុងស្ថិត​ក្នុងការ​សាងសង់ ហើយនឹង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០២០​នេះ មានដូចជា ខេត្ត​សៀមរាប​, ខេត្ត​ឧត្តរមានជ័យ​, រាជធានី​ភ្នំពេញ​, ខេត្ត​ស្ទឹងត្រែង និង ខេត្ត​រតនៈគិរី។ ក្រៅពីនោះ​ផង​ដែរ នៅសល់​ត្រឹមតែ​ខេត្ត​៣​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សិក្សា​គម្រោង​ក្នុង​ឆ្នាំ​២០២០​នេះ គឺ​ខេត្ត​ប៉ៃលិន​, ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី​។​

​គួរ​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​ទីលាន​បាល់ទាត់​ទាំង​២៥​ខេត្ត​/ក្រុង​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី FIFA Forward 1.0 និង FIFA Forward 2.0 និង​ថវិកា​ផ្ទាល់​របស់​សហព័ន្ធ ព្រម​ទាំង​ការ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ផ្តល់​ទីតាំង​សាងសង់​ទីលាន​កីឡា​បាល់ទាត់​តាម​បណ្ដា​ខេត្ត​ខាងលើ​។​

​សូម​បញ្ជាក់​ថា ចំពោះ​ទីលាន​បាល់ទាត់​សាលា​តម្រង់​ទិស​ដែល​ត្រូវ​បាន​សាងសង់​រួចរាល់​សរុប​ទាំង​១៧ ក៏បាន​ដាក់​ឲ្យ​ដំណើរការ និង​ប្រើប្រាស់​សម្រាប់​យុវជន​សាលា​តម្រង់​ទិស​តាម​បណ្តា​ខេត្ត អាយុ​ក្រោម ១៥ និង ១៨​ឆ្នាំ នៅក្នុង​ពានរង្វាន់​លី​គ​យុវជន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ឆ្នាំ​កន្លង​មក និង​ក្នុង​ឆ្នាំ ២០១៩-២០២០ នេះ ក៏​កំពុងដំណើរការ​ប្រកួត​ផងដែរ តែ​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន គ្រា​ដែល​កម្ពុជា កំពុង​ស្ថិត​ក្នុងការ​បង្កា​រ​ការពារ​មេរោគ COVID-19 ។

យ៉ាងណាមិញ ក្រោយពី​សហព័ន្ធ​អនុញ្ញាត​ឲ្យ​មានការ​ប្រកួត និង​ហ្វឹកហាត់​ឡើងវិញ គេ​នៅ​មិនទាន់​ដឹង​អំពី​កាលបរិច្ឆេទ​ថ្មី​របស់​ការប្រកួត​ពាន​រង្វាន់​យុវជន​ថ្នាក់​ជាតិ​នៅឡើយ​ទេ៕

សូមចុចអាន ៖ កីឡាករ​២​រូប​ របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ អាច​ចូលរួម​ហ្វឹកហាត់​បាន​វិញ​ ក្រោយ​ធូរស្បើយ​ពី​របួស​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114