បច្ចេកវិទ្យា​ និង​ ព័ត៌មានវិទ្យា សិស្សានុសិស្ស​ត្រូវតែដើរ​ឱ្យទាន់​សម័យកាល និង​ប្រើ​ឱ្យចំ​គោលដៅ ជៀសវាង​កុំឱ្យ​ក្លាយជា​អាវុធ​មុខ​ពីរ​
BREAKING NEWS
Search

បច្ចេកវិទ្យា​ និង​ ព័ត៌មានវិទ្យា សិស្សានុសិស្ស​ត្រូវតែដើរ​ឱ្យទាន់​សម័យកាល និង​ប្រើ​ឱ្យចំ​គោលដៅ ជៀសវាង​កុំឱ្យ​ក្លាយជា​អាវុធ​មុខ​ពីរ​

​ភ្នំពេញ​៖ ស្រប​ពេលដែល​បច្ចេកវិទ្យា ​និង​ ព័ត៌មានវិទ្យា​មានការ​អភិវឌ្ឍ​​ខ្លាំង ដូច្នេះ​ទេសិស្សានុសិស្ស​ត្រូវតែដើរឱ្យទាន់​សម័យកាល និង​ត្រូវ​ប្រុងប្រយ័ត្ន ដោយហេតុថា ប្រព័ន្ធព័ត៌មានវិទ្យាបើ​ប្រើប្រាស់​មិន​ចំ​គោលដៅ​ក្នុងការ​សិក្សា វា​នឹង​ក្លាយជា​អាវុធ​មុខ​ពីរ​។ នេះ​ជាប្រសាសន៍​ផ្តាំផ្ញើរ​របស់លោក គួច ចំរើន​ អភិបាលខេត្ត​កំពង់ចាម ខណៈដែល​លោក​បាន​អញ្ជើញជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះបឋមសិលា​កសាង​បណ្ណាល័យ​គុណគ្រូ ស្ថិតនៅ​សាលាវិទ្យាល័យ​ ហ៊ុន សែន ​ព្រៃទទឹង គឺ​ស្ថិតនៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀល​ថ្ងៃ​អង្គារ ​០៣​រោច ខែចេត្រ ឆ្នាំរកា ​នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨​នេះ​។លោក គួច ចំរើន បាន​មានប្រសាសន៍​លើកឡើងថា ពិតណាស់​នៅទីនេះ​យើង​មាន​បណ្ណាល័យ​តែ យើង​ត្រូវការ​ចាំបាច់​ណាស់​ក្នុងការ​ស្រាវជ្រាវ​បន្ថែមទៀត ​ដូចនេះ​បណ្ណាល័យ​គឺជា​រឿង​ចាំបាច់ណាស់​សម្រាប់​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​សិក្សា​​ស្រាវជ្រាវ។ លោក​បន្តថា បច្ចុប្បន្ននេះ​ប្រទេសជាតិ​កំពុងតែ​មានការ​អភិវឌ្ឍ​ជឿនលឿន​ទៅមុខ ដូច្នេះ​បញ្ហា​បច្ចេកវិទ្យា ​និង ព័ត៌មានវិទ្យា សិស្សានុសិស្ស​ត្រូវតែដើរ​​ស្រាវជ្រាវទាន់​សម័យកាល តែ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ ព្រោះប្រព័ន្ធព័ត៌មានវិទ្យា​ គឺ​ត្រូវ​ប្រើ​ឱ្យចំ​គោលដៅ​ក្នុង​ការសិក្សា ជៀសវាង​កុំឱ្យ​ក្លាយជា​អាវុធ​មុខ​ពីរ។

តាម​របាយការណ៍​រប​ស់លោក​អភិបាលស្រុក​ព្រៃឈរ​បានដឹងថា​ ទូទាំង​ស្រុក​ព្រៃឈរ​ មាន​អាគារសិក្សា​សរុប​ចំនួន ១៨០ ខ្នង​ ​ស្មើនឹង ៧៩៧ បន្ទប់​ ក្នុងនោះដែរ​អាគារ​សិក្សា​របស់​សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ មាន​សរុប​ចំនួន ៤០១ ខ្នង ​ស្មើ​នឹង ២១០ បន្ទប់ ដោយឡែក​វិទ្យាល័យ​ ហ៊ុន សែន ​ព្រៃ​ទទឹង មាន​អាគារ​សិក្សា​សរុប ៨ ខ្នង ៤០ បន្ទប់ ​ក្នុងនោះ​មានអាគារ​ដែលជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ ចំនួន ៣ ខ្នង ​១៥ បន្ទប់។​ មាន​សិស្សានុសិស្ស​សរុប​ចំនួន ១៩៥៨ ក្នុងនោះ​ស្រី ៨៥៧ នាក់​មាន​គ្រូ​សរុប ៧៨ នាក់​ស្រី ៣៨ នាក់​។ ​តែ​បច្ចុប្បន្ន​សាលា​នេះ​ពុំទាន់​មាន​បណ្ណាល័យ​នៅឡើយ​ទេ​។

ក្នុងឱកាស​នោះ លោក គួច ចំរើន ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់ក្នុងការ​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​តាម​បណ្ណាល័យ និង​ព័ត៌មានវិទ្យា ព្រមទាំង​ត្រូវចូលរួម​អនុ​វ​ត្តន៍គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដោយ​ត្រូវពាក់មួក​សុវត្ថិភាព បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់ ដើម្បី​ជៀសវាង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ដោយ​ប្រកា​ណាមួយ​។ ក្រោយ​បញ្ចប់​ប្រសាសន៍​សំណេះសំណាល លោក​ គួច ចំរើន ក៏បាន​ចូលរួម​ក្នុង​ពិធី​កិច្ចសាសនា និង​បាន​បញ្ចុះបឋមសិលា​សាង​សង់​ចាប់ពីពេលនេះ​តទៅ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114