ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ហា​ផ្លូវ​ស្រុត​នៅ​ចំណុច​ផ្លូវ​បំបែកលេខ​៣៣៤​ កែង​នឹង​វិថី​ប៉ាស្ទ័រ​ ត្រូវបាន​ជួសជុល​រួចហើយ​

ភ្នំពេញ ៖ ក្រោយពី​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ ឥឡូវ​រហូតមកដល់​ពេលនេះ​បញ្ហា​ផ្លូវ​ស្រុត​នៅ​ចំណុច​ផ្លូវ​បំបែកលេខ​៣៣៤​កែង និង​វិថី​ប៉ាស្ទ័រ នៃ​មូលដ្ឋាន​បឹង​កេងកង ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ។​

សូមបញ្ជាក់ ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ចំណុច​ផ្លូវបំបែក​រវៀងផ្លូវ​លេខ​៣៣៤ កែង​និង វិថី ប៉ាស្ទ័រ ( ផ្លូវ​លេខ ៥១ ) សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មាន​ការ​ស្រុត​ផ្លូវ ទំហំ​ប្រហែល​ជាង​កន្លះ​ម៉ែត្រ និង​ជម្រៅ​ប្រហែល​ជិត​១​ម៉ែត្រ​ហើយ ​ដោយសារតែ​ខ្លាច​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ទៅដល់​អ្នកធ្វើដំណើរ ពលរដ្ឋ សូម​ស្នើ​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ជួសជុល​កែសម្រួល​ឡើងវិញ។

បុរស​ម្នាក់​ដែរ​ជា​អ្នកលក់ដូរ​នៅក្បែរនោះ​ប្រាប់​ឲ្យ​ដឹងថា ការបាក់​ស្រុត​ផ្លូវ​នៅ​ចំណុច​ផ្លូវបំបែក​រវៀង​ផ្លូវ​លេខ​៣៣៤ កែង​នឹង វិថី ប៉ាស្ទ័រ ( ផ្លូវ​លេខ ៥១ ) ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង នេះ គឺមាន​រយៈពេល​ជា​យូរ​ខែ​ថ្ងៃ​មកហើយ ដោយឡែក​ការបាក់​ស្រុត​ផ្លូវ​នេះ រូបគាត់​ក៏​មិនដឹងថា បង្ក​ឡើង​ដោយសារ​អ្វី​នោះដែរ។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា ក្រោយពី​ឃើញ​មាន​ជង្ហុក​បែបនេះ រូបគាត់​ផ្ទាល់ ក៏​ដូចជា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ក៏បាន​នាំគ្នា​យក​មែក​ឫស្សី និង​សំបកបាវ ដាក់​ទៅ​ក្នុង​ចំណុច​ដែល​បាក់​ស្រុត​នោះ ដើម្បី​ជា​សញ្ញា​ហាមឃាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ បើកបរ​យានយន្ត​នៅ​លើ​ចំណុច​នេះ ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង។

ដោយ​ចង់​ប្រការ​នូវ​បញ្ហា​នេះ ពលរដ្ឋ ក៏​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ ស្ថាប័ន ឬ ជំនាញ​ពាក់ព័ន្ធ មេត្តា​ចុះមក​ត្រួតពិនិត្យ និង​ធ្វើការ​ជួសជុល កែសម្រួល​ឲ្យ​បាន​ស្អាត​ឡើងវិញ ចៀសវាង​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៅដល់​ប្រជាពលរដ្ឋ​អ្នក​ដែល​ធ្វើដំណើរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114