BREAKING NEWS
Search

បត់​ម៉ូតូ ត្រូវ​រថយន្ត​បុក​ពេញទំហឹង ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ

តាកែវ ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ​បង្ក​ឡើង​ដោយ​ការ​បត់​ម៉ូតូ​មិន​ប្រុងប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច លើ​ដង​ផ្លូវជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​៥៣-៥៤ ​ក្នុងភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ត​តាកែវ។

លោក ភី ឆុន អធិការ​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1B 1337 បើកបរ​ដោយ​ ឈ្មោះ ហៀ​ង ករុណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្វាយព្រៃ ឃុំ​លំចង់ ស្រុក​សំរោង ខេត្ត​តាកែវ ស្លាប់​នៅ​កន្លែង​កើតហេតុ។ រីឯ​អ្នក​បើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​កើតហេតុ​ បាន​បើក​គេច​ខ្លួន​បាត់​។

​បច្ចុប្បន្ន​ វត្ថុតាង​ ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​។ ​ចំណែក​សព​ជន​រង​គ្រោះ សមត្ថកិច្ច​ ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ ៖ វីរៈ​

សូមចុចអាន ៖ បង្ក្រាប​សត្វ​ជ្រូក​ និង​មាន់​៤​ករណី​ លួច​នាំចូល​ពី​ប្រទេស​ថៃ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114