បាក់​អគារ​សាលាឆាន់ ​សង្កត់​មនុស្ស​របួស​៩​នាក់ និង​ជា​ច្រើន​នាក់​ទៀត ​កំពុង​ស្ថិត​ក្នុង​គំនរ​បាក់បែក

ភ្នំពេញ​ ៖​ មនុស្ស​៩​នាក់ ត្រូវ​បាន​ជួយសង្គ្រោះ និង​ជាច្រើន​នាក់​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​គំនរ​បាក់បែក នៃ​អគារ​សាលាឆាន់​ចាក់​បេតុង​ថ្មី ដែល​បាន​បាក់​សង្កត់​មនុស្ស កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ ថ្ងៃទី​២ ខែធ្នូ ​ឆ្នាំ​២០១៩។ អគារ​សាលាឆាន់​នេះ មាន​ទីតាំង ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប។ ក្រុមសង្គ្រោះដឹកនាំដោយ លោក​ ទៀ សីហា អភិបាលខេត្តសៀមរាប កំពុងដឹកនាំ កម្លាំងចម្រុះ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើការកាយរុករកមនុស្សដែលសង្ស័យ ជាប់នៅខាងក្រោម ។

គិតត្រឹមម៉ោង១៦៖២០នាទីនេះ មនុស្សចំនួន១០នាក់(រងរបួស៩នាក់) ត្រូវបានរកឃើញ នឹងបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យ ជាបន្តបន្ទាប់។

កម្ពុជា​ថ្មី​ នឹង​រាយការណ៍​បន្ថែម​បន្តិច​ទៀត​នេះ !!!​

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114