ព័ត៍មានទាន់​ហេតុការណ៏
Search

បាក់​អាគារ​សាលាឆាន់​នៅ​វត្ត​ប្រាសាទ​គោកចក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​១៦​នាក់​ព្រះសង្ឃ​៣​អង្គ (Update)

សៀមរាប ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា គិត​មកដល់​ម៉ោង​៦​ល្ងាច ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នេះ មនុស្ស ១៦​នាក់​ហើយ ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​សាលាឆាន់ ដែល​បាន​បាក់​រលំ​ពេល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក សង្កាត់គោកចក ក្រុង​សៀមរាប ក្នុង​នោះ​៣​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ក្នុង​នោះ​មាន​ព្រះសង្ឃ​៣​អង្គ ហើយ​ពេលនេះ​សមត្ថកិច្ច​ចម្រុះ​កំពុង​កាយ​បេតុង​ចេញ​បន្ថែមទៀត​។

អាជ្ញាធរ​ខេត្ត​ក៏បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន កំពុង​យក​គ្រឿង​យក​ចក្រ និង​ឧបករណ៍ ដើម្បី​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​។ ដោយឡែក​ប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ កំពុង​តែ​បន្ដ​ដដែល​ដើម្បី​យក​មនុស្ស ដែល​ជាប់​នៅ​ខាងក្រោម​នេះ​បន្ដ​ទៀត​។ សម្រាប់​ជនរងគ្រោះ​៣​ទី​១ ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ស្លាប់​)​ទី​២៖ ឈ្មោះ យិន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្លាប់ ទី​៣​ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​)​ជនរងគ្រោះ​ទាំង​១៣​នាក់​នេះ រួមមាន​៖​ទី​១ ឈ្មោះ តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ទី​២ ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​.​ទី​៣ ឈ្មោះ វិ​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ទី​៤ ឈ្មោះ ថ្លុ​ង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ទី​៥ ឈ្មោះ ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ទី​៦ ឈ្មោះ ខ្លុង ចាន់​ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ទី​៧ ឈ្មោះ រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ទី​៨ ឈ្មោះ មាស ត្រុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ទី​៩ ឈ្មោះ តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ទី​១០ ឈ្មោះ យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ​ទី​១១ ឈ្មោះ សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ទី​១២ ឈ្មោះ តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ​ទី​១៣ ឈ្មោះ ធី សុ​ឃុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ព្រះ​ស​ង្ឃ​។

សូម​ជម្រាប​ផងដែរ​ថា ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០១៩​នេះ មាន​ហេតុការណ៍​បាក់ស្រុត​សាលាឆាន់​កម្ពស់​៨​ម៉ែត្រ ទំហំ​៣០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ដែល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បណ្ដាល​ឲ្យ​សង្កត់​មនុស្ស​២០​នាក់​។

អាជ្ញាធរ​ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុងតែ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​យក​បាន​មនុស្ស​ចេញពី​គំនរ​សាលាឆាន់​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114