បារាំង​មាន​បំណងវិនិយោគិន ប្រលានយន្តហោះ​នៅខេត្តបាត់ដំបង

លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបងកាលពីព្រឹក​មិញនេះ​ ខណៈ​គោលបំណបងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូនលោក​ អភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។

លោកបន្តថា នេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។ លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ លោកបានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ។

ប្រភព៖រដ្ឋបាល ខេត្តបាត់ដំបង