បាល់ទាត់​អង់គ្លេស បន្ត​បិទទ្វារ​រហូតដល់​ថ្ងៃទី​៣០ ខែមេសា ដោយសារតែ​ការ​រាតត្បាត​សកល​នៃ​ជំងឺ COVID-19

ការ​រាតត្បាត​សកល​នៃ​ជំងឺ COVID-19 បាន​បង្ខំ​ឲ្យ​បិទ​ការប្រកួត​បាល់ទាត់​អង់គ្លេស រហូតដល់​យ៉ាងហោចណាស់​ថ្ងៃទី​៣០ ខែមេសា ក្រោយ​ក្របខណ្ឌ Premier League និង​ក្រុម Football League អង់គ្លេស មាននូវ​ជំនួប​មួយ​ស្តីពី​វិបត្តិ​មួយ​នេះ​។

ការប្រកួត​ទាំងអស់​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League , EFL, Women’s Super League​និង Women’s Championship ហើយ​និង​ការប្រកួត​ទាំងអស់​នៅ​ស្កុ​តលែ​ន វែ​លស៍ និង​អៀរ​ឡង់​ខាងជើង បច្ចុប្បន្ន​បាន​ផ្អាក​ទៅហើយ​។

ដូចគ្នា​នឹង​ការ​បិទ​នៅ​អង់គ្លេស ដែល​គ្រោយ​នឹង​អូស​បន្លាយពេល​រហូតដល់​ដើមខែ​មេសា នោះ រដូវ​កាល​២០១៩-២០២០ ត្រូវបាន​ពន្យា​ពេល​មិន​ច្បាស់លាស់​ផងដែរ​។

ការសម្រេចចិត្ត​របស់ UEFA​ពន្យារពេល​ព្រឹ​ត្តិ​ការណ៍​Euro 2020​រយៈពេល​១២​ខែ អាច​នឹង​ធ្វើ​ឲ្យ​ការប្រកួត​ផ្សេងទៀត បញ្ចប់​ក្រោយ​ដំណាច់​រដូវ​កាល​ធម្មតា បើសិន​ជា​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ និង​ការ​ជួប​ជុំគ្នា​ទ្រង់ទ្រាយ​ធំ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ត្រូវបាន​ដកចេញ​ហើយ​នោះ​។

សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ដោយ​សមាគម​បាល់ទាត់ FA, Premier League, EFL , ក្រុម​សហជីព​កីឡាករ និង​អ្នកចាត់ការ បាន​ឲ្យ​ដឹង​ថា យើង​បាន​ឯកភាពគ្នា​ជា​សមូហភាព ថា ការប្រកួត​បាល់ទាត់​អាជីព នៅ​អង់គ្លេស នឹង​លើក​ពេល​រហូតដល់​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៣០ ខែមេសា ខាងមុខនេះ​។

ក្រុម League​អង់គ្លេស នៅតែ​សង្ឃឹមថា នឹង​អាច​បញ្ចប់​រដូវ​កាល​នេះ បើទោះបីជា​ជួប​ភាពវឹកវរ​ដោយសារ​ជំងឺ COVID-19​ក៏ដោយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114