BREAKING NEWS
Search

បុគ្គលិកជំនួយបារាំងមួយក្រុមត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្នុងប្រទេស នីហ្សេរ

ខ្មាន់កាំភ្លើងបានវាយប្រហារបុគ្គលិកជំនួយមួយក្រុមនៅក្នុងប្រទេសនីហ្សេរដោយបានសម្លាប់ពលរដ្ឋបារាំងចំនួន៦នាក់ មគ្គុទេសក៍ក្នុងស្រុកនិងអ្នកបើកបររបស់ពួកគេ។

លោក Tidjani Ibrahim អភិបាលនៃតំបន់ Tillabéri បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ខ្មាន់កាំភ្លើងបានមកដល់ដោយជិះម៉ូតូហើយក៏បានបើកការបាញ់ប្រហារតែម្តង។

ពួកគេស្ថិតនៅក្នុងតំបន់ Koure ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរដែលចង់ឃើញហ្វូងសត្វកវែងនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិនីហ្សេរលោក Issoufou Katambé បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ជនជាតិបារាំងទាំងនេះធ្វើការឲ្យក្រុមជំនួយអន្តរជាតិមួយ។

ACTED ដែលជាអង្គការមនុស្សធម៌បារាំងបានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនគឺស្ថិតនៅក្នុងឧប្បត្តិហេតុនៅក្នុងប្រទេសនីហ្សេរ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថានរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេប៉ុន្តែក្រុមជីហាដនិយមបានធ្វើសកម្មភាពកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនីហ្សេរ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ BBC