ព័ត៍មានទាន់​ហេតុការណ៏
Search

បុរសឆ្លាតបំផុត ទី៩​របស់ពិភពលោក កម្រិតIQ140

ជាមួយ​កម្រិតIQស៊ីដាច់គេក្នុងទ្វីប ​ភូគព្ភវិទូដ៏ល្បីល្បាញ លោក Philip Emeagwali គឺជា​វិស្វករវិទ្យាសាស្ត្រផ្នែក​កុំព្យូទ័រ​និងក៏ជា​គណិតវិទូដែលបាន​ឈ្នះពានរង្វាន់ Gordon Bell នៅឆ្នាំ ១៩៨៩ ហើយ​ទទួលងារជា​ស្តេចនៃវិស័យកុំព្យូទ័រ​និងជាបុរសឆ្លាតបំផុត​ទី៩ក្នុងលោកយើងនេះ។
នៅពេលរឿងរ៉ាវអំពី លោកហ្វីលីពអេមហ្គាវ៉ាលីនេះ​ត្រូវបាន​គេបញ្ចេញ​ នៅក្នុងបណ្តាញសារព័ត៌មាន​មានអ្នកគិតថា គ្មានជនជាតិ​អាហ្វ្រិកណាដែលឆ្លាតកម្រិតនេះ។ ជាធម្មតា​ IQពួកគេ​ជាមធ្យមគឺ ៧០ ទៅ១២០ ប៉ុន្តែ Philip Emeagwali មានកំរិត IQ ខ្ពស់ជាង ១៤០ ដែលជា​កម្រិត​បអប្បបរមា​ បង្កើតបាន​ជាទេពកោសល្យ​ដ៏កម្ររក។ ​
អ្នកវិទ្យាសាស្រ្តកុំព្យូទ័រអាមេរិកាំងដែលមានដើមកំណើត​នៅនៅនីហ្សេរីយ៉ារូបនេះ បានចូលបម្រើក្នុងជួរកងទ័ព កាលពីវ័យ​១៣ឆ្នាំ ។

បន្ទាប់ពីសង្គ្រាមចប់ គាត់បានគាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក​ដើម្បី​បន្តការ​សិក្សា​អាហារូបករណ៍ដោយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យអូរីហ្គូននៅឆ្នាំ ១៩៧៧។ ក្រោយមកគាត់បានផ្លាស់ទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យចចវ៉ាស៊ីនតោន ផ្នែកវិស្វកម្មមហាសមុទ្រ និងអនុបណ្ឌិតផ្នែកគណិតវិទ្យាអនុវត្តពីសាកលវិទ្យាល័យម៉ារីលែន។
គេបាន​ចាត់ងារ​ គាត់ជាច្រើនមាន​ជាអាថ៌ ជនភៀសខ្លួនដែលមានលក្ខណៈមហាពិសេស
, ម្នាក់ក្នុងចំណោមRole Model របស់នីហ្សេរីយ៉ាកំពូលទាំង ៥, ជនជាតិនីហ្សេរីយ៉ាដែលត្រូវបានគេគោរព,
ម្នាក់ក្នុងចំណោមជននីហ្សេរីយ៉ាដែលមានឥទ្ធិពលបំផុតចំនួន ២០ នាក់, អ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតនៃវណ្ណៈអាហ្រ្វិក, មនុស្សអស្ចារ្យទី ៣៥ នៃទ្វីបអាហ្វ្រិក។ល។

ចុចអានបុរសឆ្លាតកម្រិតទី១០របស់ពិភពលោក
ចម្រើន​តារា