បុរស​ចំណាស់​ម្នាក់​រង​របួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត បុក​ម៉ូតូ

កំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ ថ្ងៃ​សុក្រ ១​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង ២០​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៨-១៩៩ ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​ម៉ូតូ បណ្ដាលឱ្យ របួសធ្ងន់​០១​នាក់​(​ប្រុស​ ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ន​.2337 ភ​.​ព​1 បើកបរ​ដោយ​ឈ្មោះ យ៉ាង ភា​ច ភេទ​ប្រុស អាយុ ៧០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​(​របួសធ្ងន់​) មិន​ពាក់មួក​សុវត្ថិភាព​។

រថយន្ត​ម៉ាក​កាមរី​(​បា​ឡែ​ន​) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-6115 បើកបរ​ដោយ​ឈ្មោះ ហឿ ឈឿន ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​ខ្មា​ក់ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ (​គ្មាន​របួស​) បាន​ឃាត់ខ្លួន​មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ នៅ​ទីកន្លែង​កើតហេតុ​ប្រមូល​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ រីឯ​អ្នករបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​៕
ប៊ុន​រដ្ឋា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114